នៅថ្ងៃពុធនេះ អង្គការសង្គមស៊ីវិលបានប្រកាសថ្កោលទោសចំពោះការប្រើអំពើហិង្សាលើកម្មករស៊ីឈ្នួលអូសរទេះឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែតកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈពេលដែលអាជ្ញាធរក្រុងនេះចោទថាបាតុកម្មហិង្សានោះគឺមានជនញុះញ៉ង់ពីក្រោយ។
អង្គការសង្គមស៊ីវិលនៅកម្ពុជាប្រាប់VOA ខេមរភាសាថា ការបារម្ភនោះគឺជាអ្វីដែលមាននៅក្នុងសេចក្តីព្រាងច្បាប់ថ្មីចុងក្រោយរបស់ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះដែលពួកគេមិនទាន់បានឃើញនៅឡើយនោះ។
អ្នកវិភាគ និងគណបក្សជំទាស់ថា ការរិះគន់របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ចំពោះ«វប្បធម៌សន្ទនា»គ្រាន់តែជាយុទ្ធសាស្រ្តនយោបាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបថា រដ្ឋាភិបាលកម្ពុជាពុំគួរយកសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីដាក់សម្ពាធលើអង្គការសង្គមស៊ីវិលឡើយ។
រដ្ឋាភិបាលបានធ្វើការកោះហៅក្រុមមន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារអភិវឌ្ឍន៍ធំៗនៃអ.ស.ហប្រចាំនៅកម្ពុជាមកព្រមានចំពោះការទិតៀនរដ្ឋាភិបាលទៅលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាពុំទាន់បានបញ្ចេញសំណៅដើមចុងក្រោយនៃសេចក្តីច្បាប់អង្គការទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកមិនភ្នាល់លុយច្រើននោះទេក្នុងការប្រកួតប្រដាល់អន្តរជាតិរវាងកីឡាករ Manny Pacquiao និងកីឡាក Floyd Mayweather តែជាការភ្នាល់លេងសើចប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្មខ្លាំងៗចំពោះគណបក្សសង្គ្រោះជាតិសារជាថ្មីម្តងទៀត នៅព្រឹកថ្ងៃអង្គារនេះចំពោះការរិះគន់ដែលថា គណបក្សកាន់អំណាចកំពុងតែព្យាយាមបំបែកគណបក្សប្រឆាំង.
ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរគឺលោកមឿង សុន ដែលរស់នៅនិរទេសខ្លួននៅក្រៅប្រទេសកម្ពុជារយៈពេលជិត៦ឆ្នាំ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅព្រឹកថ្ងៃច័ន្ទនេះ។
នៅព្រឹកថ្ងៃអង្គារនេះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការសារជាថ្មីលើសំណុំរឿងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ដែលពាក់ព័ន្ធនឹងកុប្បកម្មនៅសួនប្រជាធិបតេយ្យ។
កាលពីដើមសប្តាហ៍នេះក្រសួងការបរទេសបានផ្ញើលិខិតផ្លូវការមួយទៅក្រសួងយុត្តិធម៌ ស្នើសុំឲ្យមានការពិចារណានិងចាត់វិធានការទៅលើជនបរទេសមួយនេះ។
កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក Trans-Pacific Partnership គឺជាកិច្ចផ្តួចផ្តើមរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក បារ៉ាក់ អូបាម៉ា។
សារមន្ទីរអាមេរិកាំង The Cleveland Museum of Art បានប្រគល់វត្ថុបុរាណរូបហនុមានដែលបានកសាងឡើងនាសតវត្យរ៍ទី១០ដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃអង្គារនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សជំទាស់គឺមិនមានវិសាលភាពគ្របដណ្តប់លើច្បាប់នានាទេ។
យ៉ាងហោចណាស់មានអង្គការសង្គមស៊ីវិលជាង៣.០០០អង្គការបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ១៩៩១មក។
កាលពីដើមខែមិនាក្រសួងមហាផ្ទៃបានទទួលស្គាល់ជនជាតិម៉ុងតាញ៉ា១៣នាក់ជាជនភៀសខ្លួនពេញសិទ្ធិនិងបើកឱកាសឲ្យទៅរស់នៅប្រទេសទី៣ណាមួយដែលផ្តល់ជម្រកដល់ពួកគេ។
អ្នកវិភាគថា គណបក្សទាំងពីរគួតែធ្វើការកំណត់ថាតើការរិះគន់គួរមានកម្រិតណា ហើយគណបក្សនយោបាយកម្ពុជាគួរតែបញ្ឈប់ការប្រើភាសាហិង្សានិងចោទគ្នាទៅវិញទៅមកនោះ។
ការលើកឡើងនេះ គឺមិនបានប៉ុន្មានថ្ងៃក្រោយពេលដែលលោក ហ៊ុន សែន និងលោក សម រង្ស៊ីបានធ្វើការណាត់ជួបសន្ទនាជាមួយពលករខ្មែរនៅប្រទេសម៉ាឡេស៊ី។
មន្ត្រីកម្ពុជាបានឲ្យដឹងនាថ្ងៃអង្គារនេះថាកម្ពុជានឹងធ្វើការពិនិត្យលើសំណុំឯកសារនិងសម្រេចចិត្តលើសំណើរបស់ជនភៀសខ្លួនចំនួន៤រូបដំបូងបង្អស់ពីកោះណូរូ(Nauru) ដែលស្ម័គ្រចិត្តមកតាំងទីលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជានោះ។
មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប និងជប៉ុនប្រចាំកម្ពុជាបានអះអាងថា ពួកគេ មានជំនឿលើដំណើរការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត