ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលបង្ហាញ​ផែនទី​សម្រាប់​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម

លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនចម្រុះកិច្ចការព្រំដែនកម្ពុជា បានធ្វើសន្និសីទកាសែតបង្ហាញផែនទីដែលទទួលស្គាល់ជាផ្លូវការសម្រាប់ប្រើបោះបង្គោលព្រំដែននៅឯទីស្តីការគណៈរដ្ឋមន្រ្តី កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
ភាពតានតឹងបានកើតឡើង នៅពេលដែលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានចោទសំនួរអំពីបញ្ហានានាទាក់ទងនឹងវិវាទព្រំដែនប្រទេសកម្ពុជានិងវៀតណាម ក៏ដូចជាការប៉ះទង្គិចនៅព្រំដែនកាលពីសប្តាហ៍មុន។
នៅពេលបញ្ចប់នៃសន្និសីទនោះ អ្នកតំណាងរាស្រ្តនៃគណបក្សជំទាស់មិនត្រូវបានអនុញ្ញាតឲ្យផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាននៅក្នុងបរិវេននៃទីស្តីការគណៈរដ្ឋមន្រ្តីឡើយ ហើយភ្លាមៗនោះអ្នកសារព័ត៌មានត្រូវបានបណ្តេញចេញពីបរិវេននោះផងដែរ។

XS
SM
MD
LG