ការប្រណាំងម៉ូតូ Enduro Cross Cambodia (អ៊ីនជួរ៉ូក្រូស កម្ពុជា) លើកទីពីបានប្រារព្ធធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនាខេត្តកណ្តាល ដើម្បីកាត់បន្ថយការជិះម៉ូតូប្រណាំងតាមដងផ្លូវសាធារណៈនិងទាក់ទាញយុវជនកម្ពុជាកុំឲ្យប្រពឹត្តអំពើអបាយមុខ។
មានអ្នកប្រណាំងម៉ូតូប្រហែល១១២នាក់ មកពីគ្រប់ខេត្តនិងក្រុង រួមទាំងជនបរទេស ដែលចូលចិត្តការប្រណាំងម៉ូតូ ក៏បានចូលរួមកម្មវិធីនេះផងដែរ។