រតនគិរីគឺជាខេត្តក្នុងតំបន់ដាច់ស្រយាលមួយ ដែលធ្លាប់សម្បូរទៅដោយព្រៃឈើនិងមានសក្កានុពលផ្នែកកសិឧស្សាហកម្ម។ ក៏ប៉ុន្តែកសិករ ដែលភាគច្រើនជាជនជាតិដើមភាគតិចអំបូរផ្សេងៗគ្នាក្នុងតំបន់នេះ កំពុងជួបបញ្ហាជីវភាព ក្រោយពេលដែលមានការបាត់បង់ព្រៃឈើ និងកំពុងប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុ។
ពលរដ្ឋខ្មែរជាងមួយរយគ្រួសារបានប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តរតនគីរី ដោយបានព្យាយាមសម្រុកចូលតុលាការទាំងកំហឹងពេលតុលាការសម្រេចឃុំខ្លួនអ្នកភូមិបីនាក់ពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងតំបន់មួយ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានបញ្ជាក់ពីក្តីបារម្ភចំពោះស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។
លោក កឹម សុខា អនុប្រធានគណក្សជំទាស់ និងតំណាងរាស្ត្រគណបក្សនេះពីររូបដែលរងរបួសក្នុងការវាយដំនោះ នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជានាថ្ងៃអង្គារស្អែកនេះ រីឯលោក សម រង្ស៊ី ប្រធានគណបក្សជំទាស់នឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។
លោក ផៃ ស៊ីផាន ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺវាចាប់ផ្តើមឡើងពីមូលដ្ឋាននៃសន្តិភាពនេះនិងសណ្តាប់ធ្នាប់នយោបាយ។
ប្រធានគណបក្សប្រឆាំងរូបនេះបានប្រដូចទង្វើនេះទៅនឹងព្រឹត្តិការណ៍ថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។
លោក សម រង្ស៊ី បានធៀបដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាជាមួយនឹងប្រទេសភូមា ដោយលោកលើកឡើងថា ការគាបសង្កត់លើគណបក្សជំទាស់ និងរូបលោកអាចទាក់ទិននឹងជ័យជម្នះរបស់លោកស្រី អង់ សាន ស៊ូជី នៅភូមា។
សមាជិករដ្ឋសភាជាតិមកពីគណបក្សប្រជាជនកម្ពុជាបានឯកភាពដកសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពរដ្ឋសភារបស់លោក សម រង្ស៊ី ដើម្បីបើកផ្លូវឲ្យតុលាការតាមចាប់ខ្លួនលោក។
ដីកាបង្គាប់ឲ្យនាំខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ គឺទាក់ទងនឹងសំណុំរឿងករណី «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» របស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ២០០៨មកម្ល៉េះ។
លោក ហ៊ុន សែន ហៅលោក សម រង្ស៊ី តាមពាក្យដើមថា ជា «កូនអាក្បត់ជាតិ» ដោយចោទថា ឪពុករបស់លោកសម រង្ស៊ី គឺលោក សម សារី ជាអ្នកក្បត់ជាតិ ខុសពីលោកស្រី អោងសាន ស៊ូជី ដែលមានឪពុកជាអ្នករំដោះជាតិភូមាពីអាណានិគន៍និយមអង់គ្លេស។
លោក គង់ សភា និងលោក ញ៉យ ចំរើន បានប្តឹងក្រុមបាតុករពីបទប៉ុនប៉ងឃាតកម្ម និងគិតទុកជាមុន និងទាមទារឲ្យមានការសងថ្លៃខូចខាតពីជនល្មើសក្នុងម្នាក់មួយរយលានរៀលផងដែរ។
លោក សម រង្ស៊ី និងលោក កឹម សុខា អំពាវនាវយ៉ាងដូច្នេះក្នុងអំឡុងពេលកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។
នាព្រឹកថ្ងៃច័ន្ទនេះ ប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៦២នៅវិមានឯករាជ្យដ៏ឱឡារិក ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្នរស់នៅក្នុងរាជធានីភ្នំពេញរាប់ពាន់នាក់។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama និង លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេស បានផ្ញើសារពិសេសពីរផ្សេងៗគ្នា ថ្វាយដល់ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី និងប្រជាពលរដ្ឋកម្ពុជា ក្នុងថ្ងៃបុណ្យឯករាជ្យជាតិខណៈពេលដែលប្រទេសកម្ពុជារៀបចំប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី ៦២នៅថ្ងៃទៅ៩ខែវិច្ឆិកាខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដ៏មានឥទ្ធិពលបានធ្វើការវាយប្រហារពាក្យសម្តីសារជាថ្មីលើគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានជំនួបក្រៅផ្លូវរវាងលោកសម រង្ស៊ី និងលោកស ខេងនៃគណបក្សធំៗទាំងពីរ។
តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនបីរូបជាបណ្តោះអាសន្ន ក្រោយពេលសាកសួរពេញមួយថ្ងៃ ក្នុងថ្ងៃពុធនេះ បន្ទាប់ពីបុរសទាំងបីនាក់ចេញមកសារភាពទទួលទោសថា ខ្លួនជាជនដៃដល់បើកការវាយប្រហារលើតំណាងរាស្ត្ររបស់គណបក្សជំទាស់។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្គាល់មុខសញ្ញាជនដៃដល់ដែលប្រើអំពើហិង្សាលើតំណាងរាស្ត្ររបស់គណបក្សជំទាស់ពីររូប ក៏ប៉ុន្តែមិនទាន់បានធ្វើការចោទប្រកាន់ជនសង្ស័យណាមួយនោះទេ។
ទោះបីជានយោបាយក្នុងប្រទេសកម្ពុជាបានឡើងកំដៅជាថ្មីក៏ដោយ តែអ្នកតំណាងគណបក្សធំៗទាំងពីរក្នុងប្រទេសកម្ពុជានៅតែអះអាងពីការប្តេជ្ញានិងរក្សា«វប្បធម៌សន្ទនា»ដ៏ថ្មីថ្មោងរបស់ពួកគេ។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ពលករ ពលការិនីកម្ពុជាជាច្រើនម៉ឺននាក់បានប្រថុយប្រថានចាកចេញទៅធ្វើការទាំងស្របច្បាប់និងខុសច្បាប់ នៅប្រទេសជិតខាង ដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារ។
អង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅស្រុក ស្ថានទូតក្នុងប្រទេសកម្ពុជាបានចេញញត្តិថ្កោលទោសជាបន្តបន្តាប់ ប្រឆាំងនឹងការវាយប្រហារយ៉ាងដំណំលើតំណាងរាស្ត្រគណបក្សជំទាស់នាថ្ងៃច័ន្ទនោះ។
ព័ត៌មានផ្សេងទៀត