រតនគិរីគឺជាខេត្តក្នុងតំបន់ដាច់ស្រយាលមួយ ដែលធ្លាប់សម្បូរទៅដោយព្រៃឈើនិងមានសក្កានុពលផ្នែកកសិឧស្សាហកម្ម។ ក៏ប៉ុន្តែកសិករ ដែលភាគច្រើនជាជនជាតិដើមភាគតិចអំបូរផ្សេងៗគ្នាក្នុងតំបន់នេះ កំពុងជួបបញ្ហាជីវភាព ក្រោយពេលដែលមានការបាត់បង់ព្រៃឈើ និងកំពុងប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុ។
កម្រងរូបភាព ៖ កសិករនៅរតនគិរីប៉ះពាល់ជីវភាពដោយការប្រែប្រួលអាកាសធាតុ
- នៅ វណ្ណារិន
- នូវ ពៅលក្ខិណា
![ដីប្រេះដោយសារតែកង្វះទឹកនៅក្នុងវាលស្រែមួយ ក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)](https://gdb.voanews.com/fe5e464f-41d2-4633-9153-de09ff81c61a_w1024_q10_s.jpg)
១
ដីប្រេះដោយសារតែកង្វះទឹកនៅក្នុងវាលស្រែមួយ ក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)
![អ្នកស្រីរម៉ាម ចង់ ជាជនជាតិដើមភាគតិចកាចក់ កាន់បាច់ស្រូវក្រោយពេលច្រូត នៅក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ ជនជាតិដើមភាគតិចនៅក្នុងភូមិភាគឥសានក្នុងប្រទេសកម្ពុជា ជាក្រុមជនងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការកាប់ព្រៃឈើ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ (នៅ វណ្ណារិន/VOA) ](https://gdb.voanews.com/291a0958-697a-4152-80d1-5d9682c41718_w1024_q10_s.jpg)
២
អ្នកស្រីរម៉ាម ចង់ ជាជនជាតិដើមភាគតិចកាចក់ កាន់បាច់ស្រូវក្រោយពេលច្រូត នៅក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ ជនជាតិដើមភាគតិចនៅក្នុងភូមិភាគឥសានក្នុងប្រទេសកម្ពុជា ជាក្រុមជនងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការកាប់ព្រៃឈើ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ (នៅ វណ្ណារិន/VOA)
![កសិករម្នាក់កំពុងច្រូតស្រូវ នៅក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ ជនជាតិដើមភាគតិចនៅក្នុងភូមិភាគឥសានក្នុងប្រទេសកម្ពុជា ជាក្រុមជនងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការកាប់ព្រៃឈើ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ (នូវ ពៅលក្ខិណា/VOA)](https://gdb.voanews.com/1d0ddd7f-c8a2-4561-a9b9-6dcd36c0d1ad_w1024_q10_s.jpg)
៣
កសិករម្នាក់កំពុងច្រូតស្រូវ នៅក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ ជនជាតិដើមភាគតិចនៅក្នុងភូមិភាគឥសានក្នុងប្រទេសកម្ពុជា ជាក្រុមជនងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការកាប់ព្រៃឈើ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ (នូវ ពៅលក្ខិណា/VOA)
![លោក ចំ ឡេប ជនជាតិដើមភាគតិចកាចក់ ឈរនៅក្បែរដើមល្ងដែលទើបតែកាត់ នៅក្នុងចំការភ្នំរបស់លោក ក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ លោកបានថ្លែងថាដំណាំលោកទាំងឡាយត្រូវបំផ្លាញនិងស្កក ទាំងស្រូវ ទាំងល្ង ម្ទេស ថ្នាំជក់ និងម្រេច ដោយសារកង្វះទឹកភ្លៀង។ (នូវ ពៅលក្ខិណា/VOA) ](https://gdb.voanews.com/fdbb0088-2a80-4177-82dc-2b65bc850e05_w1024_q10_s.jpg)
៤
លោក ចំ ឡេប ជនជាតិដើមភាគតិចកាចក់ ឈរនៅក្បែរដើមល្ងដែលទើបតែកាត់ នៅក្នុងចំការភ្នំរបស់លោក ក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ លោកបានថ្លែងថាដំណាំលោកទាំងឡាយត្រូវបំផ្លាញនិងស្កក ទាំងស្រូវ ទាំងល្ង ម្ទេស ថ្នាំជក់ និងម្រេច ដោយសារកង្វះទឹកភ្លៀង។ (នូវ ពៅលក្ខិណា/VOA)
![អ្នកស្រី រម៉ាម អុញ ភរិយារបស់លោក ចំ ឡេប កំពុងបូតស្រូវ នៅក្នុងចំការរបស់គាត់ នៅលើភ្នំមួយ ក្នុងភូមិតាណង ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ ស្រូវនៅក្នុងចំការរបស់គាត់បានស្កក ហើយប្រមូលផលបានតិច។ (នូវ ពៅលក្ខិណា/VOA) ](https://gdb.voanews.com/fa18d4f3-334d-4726-b270-c6706f603701_w1024_q10_s.jpg)
៥
អ្នកស្រី រម៉ាម អុញ ភរិយារបស់លោក ចំ ឡេប កំពុងបូតស្រូវ នៅក្នុងចំការរបស់គាត់ នៅលើភ្នំមួយ ក្នុងភូមិតាណង ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ ស្រូវនៅក្នុងចំការរបស់គាត់បានស្កក ហើយប្រមូលផលបានតិច។ (នូវ ពៅលក្ខិណា/VOA)
![កសិករជាជនជាតិដើមភាគតិចម្នាក់កំពុងបូតស្រូវ នៅក្នុងចំការរបស់ពួកគេនៅលើភ្នំ ក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ ស្រូវរបស់ពួកគេមានការខូចខាតច្រើន ដោយសារការស្កកស្រូវ ព្រោះតែកង្វះទឹកភ្លៀង។ ទិន្នផលស្រូវដែលប្រមូលបានគឺតិចជាង១ភាគ៣នៃស្រូវទាំងអស់។ (នូវ ពៅលក្ខិណា/VOA)](https://gdb.voanews.com/3aae35bb-e851-4f92-a3ba-fdce5d3745ed_w1024_q10_s.jpg)
៦
កសិករជាជនជាតិដើមភាគតិចម្នាក់កំពុងបូតស្រូវ នៅក្នុងចំការរបស់ពួកគេនៅលើភ្នំ ក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ ស្រូវរបស់ពួកគេមានការខូចខាតច្រើន ដោយសារការស្កកស្រូវ ព្រោះតែកង្វះទឹកភ្លៀង។ ទិន្នផលស្រូវដែលប្រមូលបានគឺតិចជាង១ភាគ៣នៃស្រូវទាំងអស់។ (នូវ ពៅលក្ខិណា/VOA)
![ដីវាល ក្រោយត្រូវបានកាប់ឆ្ការ សម្រាប់ដាំដំណាំ នៅក្នុងខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)](https://gdb.voanews.com/64735802-3c7f-48ac-a470-b9feaab7e1dc_w1024_q10_s.jpg)
៨
ដីវាល ក្រោយត្រូវបានកាប់ឆ្ការ សម្រាប់ដាំដំណាំ នៅក្នុងខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)
![ដើមឈើដែលត្រូវបានលួចកាត់ នៅក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ហើយត្រូវបានឃាត់ទុកនៅក្នុងព្រៃដោយជនជាតិដើមភាគតិចដែលរស់នៅភូមិក្បែរនោះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)](https://gdb.voanews.com/06aa2efa-b71c-4e5f-80ac-0a552c27b567_w1024_q10_s.jpg)
៩
ដើមឈើដែលត្រូវបានលួចកាត់ នៅក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ហើយត្រូវបានឃាត់ទុកនៅក្នុងព្រៃដោយជនជាតិដើមភាគតិចដែលរស់នៅភូមិក្បែរនោះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)
![លោក សល់ ហើយ ជាជនជាតិដើមភាគតិចកញ្ជក់ ឈរនៅក្បែរគល់ឈើ ដែលត្រូវបានលួចកាត់នៅក្នុងព្រៃសហគមន៍ នៅក្នុងភូមិកាណាតធំ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ លោកបានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងសហគមន៍បានព្យាយាមរារាំងក្រុមឈ្មួញយកឈើទាំងនេះចេញពីក្នុងភូមិ។ (នូវ ពៅលក្ខិណា/VOA)](https://gdb.voanews.com/e9ee3415-82e5-46f2-96df-38ded29a026d_w1024_q10_s.jpg)
១០
លោក សល់ ហើយ ជាជនជាតិដើមភាគតិចកញ្ជក់ ឈរនៅក្បែរគល់ឈើ ដែលត្រូវបានលួចកាត់នៅក្នុងព្រៃសហគមន៍ នៅក្នុងភូមិកាណាតធំ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ លោកបានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងសហគមន៍បានព្យាយាមរារាំងក្រុមឈ្មួញយកឈើទាំងនេះចេញពីក្នុងភូមិ។ (នូវ ពៅលក្ខិណា/VOA)
![លោក សាល់ កាន់ អាយុ ៤៨ឆ្នាំ ជាជនជាតិដើមភាគតិចកាចក់ កំពុងរង់ចាំជិះទូកចំលងឆ្លងកាត់ទន្លេសេសាន នៅក្នុងភូមិតាណង ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ លោកបាននិយាយថា ទិន្នផលស្រូវនៅបានធ្លាក់ចុះ ដោយសារគ្មានទឹកធ្វើស្រែ ហើយវាជាកង្វល់របស់លោកទៅថ្ងៃក្រោយ។ (នៅ វណ្ណារិន/VOA)](https://gdb.voanews.com/516579eb-e88d-4d70-9248-d04c8be501f8_w1024_q10_s.jpg)
១១
លោក សាល់ កាន់ អាយុ ៤៨ឆ្នាំ ជាជនជាតិដើមភាគតិចកាចក់ កំពុងរង់ចាំជិះទូកចំលងឆ្លងកាត់ទន្លេសេសាន នៅក្នុងភូមិតាណង ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ លោកបាននិយាយថា ទិន្នផលស្រូវនៅបានធ្លាក់ចុះ ដោយសារគ្មានទឹកធ្វើស្រែ ហើយវាជាកង្វល់របស់លោកទៅថ្ងៃក្រោយ។ (នៅ វណ្ណារិន/VOA)
![ប្រជាពលរដ្ឋរង់ចាំជិះទូកចំលងឆ្លងកាត់ទន្លេសេសាន នៅក្នុងភូមិតាណង ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)](https://gdb.voanews.com/65bea777-754c-4b5f-865a-2cfe7d07baf0_w1024_q10_s.jpg)
១២
ប្រជាពលរដ្ឋរង់ចាំជិះទូកចំលងឆ្លងកាត់ទន្លេសេសាន នៅក្នុងភូមិតាណង ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)