ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាមេរិក​អបអរ​បុណ្យ​ជាតិ​កម្ពុជា


រូបឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី នៅវិមានឯករាជ្យខណៈដែលសិស្សានុសិស្សបង្ហោះប៉ោងប៉ោងដើម្បីរំឭកខួបទី៦១នៃឯករាជ្យភាពកម្ពុជាពីប្រទេសបាររាំងកាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៤នេះ។
រូបឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី នៅវិមានឯករាជ្យខណៈដែលសិស្សានុសិស្សបង្ហោះប៉ោងប៉ោងដើម្បីរំឭកខួបទី៦១នៃឯករាជ្យភាពកម្ពុជាពីប្រទេសបាររាំងកាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៤នេះ។

លោក​ប្រធានា​ធិបតី​សហ​រដ្ឋអា​មេរិក​ Barack Obama​ ​និង​ ​លោក​ John Kerry​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​បាន​ផ្ញើ​សារ​ពិសេស​ពីរ​ផ្សេងៗ​គ្នា​ ​ថ្វាយ​ដល់​ព្រះ​មហាក្សត្រ​ខ្មែ​រ​ ​នរោត្តម​ សីហមុនី​ ​និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​ ៦២​​នៅថ្ងៃទៅ​៩ខែ​វិច្ឆិកា​ខាងមុខ​នេះ។​

លោក​ប្រធានា​ធិបតី​សហ​រដ្ឋអា​មេរិក​ Barack Obama​ ​និង​ ​លោក​ John Kerry​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​បាន​ផ្ញើ​សារ​ពិសេស​ពីរ​ផ្សេងៗ​គ្នា​ ​ថ្វាយ​ដល់​ព្រះ​មហាក្សត្រ​ខ្មែ​រ​ ​នរោត្តម​ សីហមុនី​ ​និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​ ៦២នៅថ្ងៃទៅ​៩ខែ​វិច្ឆិកា​ខាងមុខ​នេះ។​

យោង​តាម​ ​សារ​លិខិត​មួយ​ដែល​ថ្វាយ​ដល់​ព្រះ​មហា​ក្សត្រ​ខ្មែរ​នរោត្តម​ ​សីហមុនីនិង​ចុះ​ផ្សាយ​ក្នុង​គេហ​ទំព័រ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​នា​ថ្ងៃ​សុក្រ​ ​លោក​ Obama​ ​បាន​ជូនពរ​ដល់​ព្រះ​ម​ហាក្សត្រ​និង​ប្រជា​ជន​កម្ពុជា​ក្នុង​ថ្ងៃ​ឯករាជ្យ​ជាតិ​ ​ដែល​គ្រោង​ប្រារព្ធ​ធ្វើ​ឡើង​ ​នា​ថ្ងៃ​ច័ន្ទ​ខាង​មុខ​។​ ​លោក​ប្រ​ធា​នា​ធិបតី​ ​Obama​ ​ក៏​បាន​គូស​បញ្ជាក់​ពី​ការរឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ ​កាន់​តែ​ខ្លាំង​ ​បន្ថែម​ទៀត​ ​ក្រោយ​ពេល​ដំណើរ​ទស្សន​កិច្ច​របស់​ លោក​ស្រី​ Michelle Obama​ កាល​ពី​ដើម​ឆ្នាំ​នេះ​។

ក្នុង​សារ​ជា​ភា​សា​អង់គ្លេស​ ​លោក​ Obama ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖​ «ខ្ញុំ​ទន្ទឹង​ថា​នឹង​ពង្រឹង​ចំ​ណងមិត្តភាពនេះ​ទៅ​ទៀត​ ​ក្នុង​ពេ​ល​ដែល​យើង​ធ្វើ​ការ​បង្កើន​វឌ្ឍនភាព​នៃ​ប្រជា​ជាតិ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​យើង​ទំាងពីរ​។​ ​ខ្ញុំសង្ឃឹម​ថា​ប្រជា​រាស្ត្រ​កម្ពុជា​ ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ ​មាន​ ​សុភ​មង្គល​ និង​វិបុល​សុខ​ ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ»។​

​ស្រប​គ្នា​នោះ​ដែរ​ ​លោក​ ​John Kerry​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​របស់​សហ​រដ្ឋអាមេរិក​ក៏​បាន​សរ​សេរ​ក្នុង​សេចក្តី​ថ្លែង​ការ​ផ្សេង​ ​មួយ​ទៀត​ ​សារទរ​ប្រទេស​និង​ប្រជាជន​កម្ពុជា​ក្នុង ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ផង​ដែរ​។​ ​តាម​លិខិត​ដែល​ផ្សាយ​ក្នុង​គេហ​ទំព័រ​ ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋអា​មេរិក​នា​ថ្ងៃ​សុក្រ​នេះ​ ​បាន​បញ្ជាក់​ពីចំណង​មិត្តភាព​ ​វប្បធម៌និង​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​និង​អា​មេរិក​។​ ​ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​អាមេរិក​បាន​ទទួល​យក​សិស្ស​និសិ្សត​កម្ពុជា​និង​ ​អ្នក​ធ្វើ​ដំណើរ​ទស្សន​កិច្ច​និង​សិក្សា​រាប់​ម៉ឺននាក់​។​

ទំនាក់​ទំនង​ការទូត​និង​ ​សេដ្ឋកិច្ច​របស់​ប្រ​ទេស​កម្ពុជា​និង​មហា​អំណាច​អាមេរិក​ ​បាន​រីក​ចំរឿន​សារ​ជាថ្មី​ក្នុង​ ​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​ ​បន្ទាប់​ពី​មាន​ភាព​រកាំរ​កូស​នា​ ​ទស​វត្សរ៍១៩៦០​ ​ដល់​ ​១៩៩០។​ ​ក្នុង​នោះនា​ឆ្នាំ​២០១២​ ​លោក​ប្រធានាធិបតី​អាមេរិក​គឺលោក​Obama​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​ASEAN​ ​នា​ទីក្រុង​ភ្នំពេញ។​

លោក​ ជុំ សុន្ទរី​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរ​ទេស​នៃ​ប្រទេស​កម្ពុជា​បាន​សារទរ​ចំពោះ​សារ​លិខិត​ទាំង​ពីរ​របស់​ថ្នាក់​ដឹក​នាំ​ កំពូល​សហ​រដ្ឋ​អាមេរិក​ដែល​នេះ​គឺ​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​និង​បង្ហាញ​ពី​ចេតនា​ ​ក្នុង​ការ​ពង្រឹង​ចំណង​មិត្ត​ភាព​ដ៏​រឹង​ មាំ​នៃ​ប្រទេស​ទាំង​ពីរ​។​

«សារ​លិខិត​អបអរ​សារទរ​ថ្ងៃ​បុណ្យឯករាជ្យ​ជាតិ​របស់​កម្ពុជា​ថ្ងៃ​៩វិច្ឆិការ​ របស់ប្រធានាធិបតី​អាមេរិក​ Barack​ ​Obama​ ​ក៏ដូ​ច​ជារដ្ឋមន្ត្រី​ក្រសួង​ការបរ​ទេស​អាមេរិក John Kerry ហ្នឹងគឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាថ្មី​ម្តង​ ​ទៀត​អំពី​ការ​យក​ចិត្ត​ទុក​របស់​ថ្នាក់ដឹកនាំ​អាមេរិក​ចំពោះ​ទំនាក់​ទំនង​មិត្តភាព​ជា​មួយ​និង​កម្ពុជា» ។​

លោក​ ​ជុំ សុន្ទរី​ ​បាន​បញ្ជាក់​ថា​៖​«បញ្ហា​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អា​មេរិក​ចំ​ពោះ​ទំនា​ក់ទំនង​អាស៊ី​អាគ្នេយ៍​ជារួម​ ​ហើយ​ដោយ​ឡែក​ចំពោះ​ទំនាក់​ទំនង​ជា​មួយ​ប្រ​ទេស​កម្ពុជា»​។​

ការ​ប្រារព្ធ​បុណ្យជាតិ​នេះ​គឺ​ដើម្បី​រំឭក​ពី​ វីរភាព​នៃ​វីរយុទ្ធជន​និង​យុទ្ធ​នារី​កម្ពុជា​ដែល​បូជា​កាយ​ ​ចំពោះ​ឯករាជ្យ​ជាតិ​នៃ​កម្ពុជា​ ជា​ពិសេស​ព្រះ​មហា​វិរក្សត្រ​កម្ពុជា​ ​ព្រះ​បាទ​នរោត្តម​ ​សីហនុ ​ដែល​ទ្រង់​បាន​ទាម​ទា​ឯករាជ្យ​ពី​អាណា​និគម​និយម​បារាំង​នាឆ្នាំ​ ​១៩៥៣​៕

XS
SM
MD
LG