ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលការិនី​ខ្មែរ​៤រូប​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​


រូប​​​ឯកសារ(មិនទាក់ទង)៖ នាង​ ហុក ពៅ ជា​ពលការនី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​ អាយុ​៣១​ឆ្នាំ។​ នាង​បាន​យំ​ខ្សឹកខ្សួល​នៅ​ពេល​ដែល​ផ្តល់​ការសម្ភាស​ន៍​មួយនៅ​ក្រុង Petaling Jaya ដែល​នៅ​ក្បែរ​ទីក្រុង​កូឡា​ឡាំពួរ​ (Kuala Lumpur) នៃ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ២០១១។​
រូប​​​ឯកសារ(មិនទាក់ទង)៖ នាង​ ហុក ពៅ ជា​ពលការនី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​ អាយុ​៣១​ឆ្នាំ។​ នាង​បាន​យំ​ខ្សឹកខ្សួល​នៅ​ពេល​ដែល​ផ្តល់​ការសម្ភាស​ន៍​មួយនៅ​ក្រុង Petaling Jaya ដែល​នៅ​ក្បែរ​ទីក្រុង​កូឡា​ឡាំពួរ​ (Kuala Lumpur) នៃ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ២០១១។​

នាប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ ​ពលករ​ ពលការិនី​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​បាន​ប្រថុយ​ប្រថាន​ចាក​ចេញ​ទៅ​ធ្វើការ​ទាំង​ស្រប​ច្បាប់​និង​ខុស​ច្បាប់ ​នៅ​ប្រទេស​ជិត​ខាង​ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។​

ពលការិនី​ខ្មែរ​ចំនួន​៤នាក់​ ​ដែល​បាន​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​តាម​រយៈ​មេ​ខ្យល់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ស្ថានទូត​ខ្មែរ​ក្នុង​ប្រទេស​នោះ។​

សេច​ក្តីថ្លែង​ការណ៍​របស់អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជាបាន​ឲ្យ​ដឹង​ថា​ ពលការិនី​មួយ​រូប​ក្នុង​ចំណោម​៤រូប ​ដែល​មក​ពី​ខេត្ត​ព្រៃវែង ​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​រ ​សៀលថ្ងៃ​ពុធ​នេះ​ ​រីឯ​ពលការិនី​បីរូប​ផ្សេង​ទៀត​ ដែល​មក​ពី​ខេត្ត​កណ្តាល​ ខេត្ត​កំពង់ឆ្នាំ​ និង​ខេត្ត​ កំពង់ធំ​នឹង​មក​ដល់​ប្រទេស​កំណើត​នា​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ស្អែក។

លោកជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​សរសេរ​ក្នុង​លិខិត​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ពុធ​នេះ​ថា​ ​ពល​ការិនី​ទាំង​៤រូប​បាន​មក​សុំការ​ជួយ​សង្គ្រោះ​ពី​ឯក​អគ្គ​រាជ​ទូ​ត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ីជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​តុលា​នេះ​ ​ក្រោយ​ពេល​ពួកគេ​ជួប​ប្រទះ​ការ​លំបាក។​ ពួក​គេ​ទាំង​នោះបាន​ធ្វើ​ការ​ដោយ​ខុសច្បាប់នៅ​ប្រទេស​ម៉ាឡេស៊ី​អស់រយៈ​ពេល​ពី​១​ឆ្នាំ​ដល់​បី​ឆ្នាំ។

នាប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ ​ពលករ​ ពលការិនី​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​បាន​ប្រថុយ​ប្រថាន​ចាក​ចេញ​ទៅ​ធ្វើការ​ទាំង​ស្រប​ច្បាប់​និង​ខុស​ច្បាប់ ​នៅ​ប្រទេស​ជិត​ខាង​ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។​ ​ក្នុង​នោះ​ពលករ​មួយ​ចំនួន​ត្រូវ​បាន​គេ​បោក​យក​ទៅ​លក់ឲ្យធ្វើ​ការ​លើ​ទូក​នេសាទ​លើ​ផ្ទៃ​សមុទ្រ​ក្នុង​ប្រទេស​ថៃ​ និង​ម៉ាឡេស៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG