ជនជាប់ចោទអាយុ៨៦ឆ្នាំរូបនេះត្រូវដឹកទៅកាន់មន្ទីរពេទ្យកាលពីម៉ោង៣រសៀលថ្ងៃអាទិត្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ជនជាតិថៃទាំងពីរត្រូវបានចាប់ខ្លួនកាលខែធ្នូ ឆ្នាំ២០១០ នៅខេត្តបន្ទាយមានជ័យពីបទចារកម្ម។
ក្រុមមេធាវីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កូនក្តីរបស់ពួកខ្លួនដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមមានសុខភាពកាន់តែទ្រុឌទ្រោមនិងបាត់បង់ការចងចាំសម្រាប់ចូលរួមសវនាការ។
អ្នកកាសែតមួយក្រុម ដែលមានគ្នាជាងដប់នាក់ បានតវ៉ាទាមទារប្រាក់ខែពីតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាមួយរូបនៅថ្ងៃពុធនេះ។
សំណុំរឿងទាំងពីរនេះបានស្ថិតក្នុងការប្រទាញប្រទង់យ៉ាងខ្លាំងរវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិក្នុងសាលាក្តីខ្មែរក្រហម។
គណបក្សប្រជាជនកម្ពុជាបានរំឭកខួបលើកទី៣៤ឆ្នាំនៃការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃច័ន្ទនេះ ដោយរិះគន់លើការបកស្រាយពីប្រជាធិបតេយ្យនិង បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស។
អគ្គលេខាធិការគ.ជ.ប.បានថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីប្រតិទិននៃការបោះឆ្នោតកាលពីព្រឹកម៉ិញថាលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតរួចហើយ។
លោកតាំង សារ៉េត អនុប្រធានពន្ធនាគារខេត្តឲ្យដឹងថាជនសង្ស័យទាំងបីនាក់ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ណោះអាសន្ននៅពន្ធនាគារខេត្តតាមដីការបស់ព្រះរាជអាជ្ញាកាលពីថ្ងៃទី១ខែមករា។
មិត្តភាពនៃប្រទេសទាំងពីរ«បន្តទទួលបានផ្លែផ្កា» ដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិលនិងអ្នកជំនួញប្រទេសទាំងពីរ។
អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាឲ្យពួកគេផ្អាកអាជីវកម្មដោយពុំមានដំណោះស្រាយដែលធ្វើឲ្យពួកគេទទួលរងផលប៉ះពាល់ដល់ជីវភាព។
សំឡេងស្រែកយំ និងការប្រកាសពីភាពមានទោសកំហុសរបស់ក្រុមប្រជាពលរដ្ឋនៅក្នុងសប្តាហ៍នេះទំនងជាស្នូរជួងមួយដែលបន្លឺឡើងពីជញ្ជីងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា អង្គជំនុំជម្រះតុលាការកំពូលមានឯកសារ និងសំណុំរឿងជាច្រើនដែលត្រូវបំពេញ។
កាលពីខែកុម្ភៈឆ្នាំ២០១២ កម្មករប្រមាណ១.០០០នាក់នៃរោងចក្រកៅវ៉េបានតវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរក្នុងរោងចក្រ ក្នុងពេលនោះខ្មាន់កាំភ្លើងម្នាក់បានដកកាំភ្លើងខ្លីបាញ់ពីក្រោយខ្នងបាតុករ។
លោក សម រង្ស៊ី និយាយតាមទូរសព្ទពីប្រទេសបារាំងនៅថ្ងៃចន្ទនេះថា លោកជឿថានឹងមានការដោះស្រាយនៅនាទីចុងក្រោយសម្រាប់រូបលោក។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកថាហេតុការខាងលើគឺជាសិទ្ធិឯករាជ្យក្នុងការសម្រេចរបស់តុលាការដែលរដ្ឋាភិបាល និងក្រសួងមហាផ្ទៃមិនអាចលូកដៃមិនបានទេ។
ភាគីកម្ពុជាត្រូវការទឹកប្រាក់ចំនួនប្រាំពីរលានដុល្លារអាមេរិកទៀតពីប្រទេសម្ចាស់ជំនួយសម្រាប់ប្រតិបត្តិការនៅឆ្នាំក្រោយ។
សហមេធាវីការពារក្តីឲ្យអតីតបងធំទី២នួន ជា ម្នាក់និងមេធាវីប្រឹក្សាពីរនាក់ទៀតបានលាឈប់ពីការងារដោយអះអាងថាសាលាក្តីខ្មែរក្រហមមិនអាចផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្លួននោះទេ។
ស្របពេលនេះដែរជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣និង០០៤។
មានអំពើឧក្រិដ្ឋជាច្រើនបានកើតឡើងប៉ុន្តែអ្នកទទួលខុសត្រូវមិនត្រូវបាននាំខ្លួនយកមកកាត់ទោសនោះទេ។
ព័ត៌មានផ្សេងទៀត