ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ពាធ​នៃ​បញ្ហា​ថវិកា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម


លោក ឡាត់ គី (ឆ្វេង) អ្នកសម្របសម្រួល​កម្មវិធី​សាលាក្តី​ខ្មែរ​ក្រហម​របស់​អង្គការ ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​សាសាក្តី​ខ្មែរ​ក្រហម។
លោក ឡាត់ គី (ឆ្វេង) អ្នកសម្របសម្រួល​កម្មវិធី​សាលាក្តី​ខ្មែរ​ក្រហម​របស់​អង្គការ ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​សាសាក្តី​ខ្មែរ​ក្រហម។

ភាគី​កម្ពុជា​ត្រូវការ​ទឹកប្រាក់​ចំនួន​ប្រាំពីរ​លាន​ដុល្លារ​អាមេរិក​ទៀត​ពី​ប្រទេស​ម្ចាស់​ជំនួយ​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​ក្រោយ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភ្នំពេញ៖ ភាគី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម ទើបតែ​បាន​ទទួល​ជំនួយ​បួន​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត ពី​សហគម​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ភាគី​អន្តរជាតិ​ក្នុង​សាលាក្តី​នេះ គេច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សម្រាប់​ដំណាច់​ឆ្នាំ​២០១២​នេះ។

លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​ដូច្នេះ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃចន្ទ័​ទី២៤​ខែធ្នូ។ លោក​មាន​ប្រសាសន៍​ថា ភាគី​អង្គការ​សហ​ប្រជាជាតិ​មាន​លុយ​សម្រាប់​ប្រតិបត្តិការ​រហូត​ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៣ ប៉ុន្តែ​ភាគី​កម្ពុជា​អាច​នឹង​ជួប​បញ្ហា​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​ប្រមាណ​៣០០​នាក់​យឺតយ៉ាវ​ពី​ពីរ​ទៅ​បី​សប្តាហ៍។

លោកនេត្រ ភក្រ្តា​បញ្ជាក់​ថា ភាគី​កម្ពុជា​ត្រូវការ​ទឹកប្រាក់​ចំនួន​ប្រាំពីរ​លាន​ដុល្លារ​អាមេរិក​ទៀត​ពី​ប្រទេស​ម្ចាស់​ជំនួយ​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​ក្រោយ។

លោក​ឡាត់ គី វាគ្មិន​ម្នាក់​ទៀត​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​លើក​ឡើង​ថា​«បញ្ហា​ខ្វះ​ថវិកា គឺ​ជា​កង្វល់​សម្រាប់​ជន​រងគ្រោះ​លើ​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន​ដែល​នាំ​ឲ្យ​សហគម​អន្តរជាតិ​មិន​បង្ហូរ​លុយ​សម្រាប់​និរន្តភាព»៕
XS
SM
MD
LG