ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ខ្មែរ​គ្រោង​​ដោះលែង​ជនជាតិ​ថៃ​ឆាប់ៗ​នេះ​


សកម្មជន​ថៃ (រាប់​ពី​ស្តាំ) Ratree Pipatanapaiboon, Veera Somkwamkid, Kochpontorn Chusanaseree និង Samdin Lersbusya, កំពុង​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​​១៨​ខែ​មករា​ឆ្នាំ​២០១១។
សកម្មជន​ថៃ (រាប់​ពី​ស្តាំ) Ratree Pipatanapaiboon, Veera Somkwamkid, Kochpontorn Chusanaseree និង Samdin Lersbusya, កំពុង​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​​១៨​ខែ​មករា​ឆ្នាំ​២០១១។

ជនជាតិ​ថៃ​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​កាល​ខែធ្នូ ​ឆ្នាំ​២០១០ ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ពីបទ​ចារកម្ម។​

​ភ្នំពេញ​
រដ្ឋាភិបាល​កម្ពុជា​នឹង​ដោះលែង​អ្នកទោស​ថៃ ​អ្នកស្រីរ៉ាទ្រី ពីតាណាប៉ៃប៊ូន​ នៅ​ថ្ងៃទី១ ​ខែកុម្ភៈ​ខាងមុខ​ រីឯ​អ្នក​ទោស​ថៃ​ម្នាក់ទៀត​លោក​វីរ៉ាស៊ុមខ្វាមឃីត​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ ទោស​រយៈ​ពេល​ប្រាំ​មួយ​ខែ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក​អង្គ​វង្ស វឌ្ឍនា​ នៅ​ថ្ងៃ​សុក្រ​នេះ។​
ជនជាតិ​ថៃ​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​កាល​ខែធ្នូ ​ឆ្នាំ​២០១០ ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ពីបទ​ចារកម្ម។​
ពិរុទ្ធជន​ពីតាណាប៉ៃប៊ូន​ត្រូវ​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ដើម​ឆ្នាំ​២០១១​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំ​មួយ​ឆ្នាំ ​និង​ពិរុទ្ធ​ជន​ វីរ៉ាស៊ុមខ្វាមឃីត​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំបី​ឆ្នាំ។​
លោក​រដ្ឋមន្ត្រី​អង្គវង្ស វឌ្ឍនា​បាន​ប្រាប់​អ្នក​កាសែត​ក្រោយពី​លោក​ជួប​សវនាការ​ជាមួយ​ប្រតិភូ​របស់​គណៈមេធាវី​កម្ពុជា​នៅក្នុង​ទីក្រុង​ភ្នំពេញ។​
«រឿង​ហ្នឹង​គឺ​ថា ​សម្តេច​លោក​សុំ​ឲ្យ​ដោះលែង។ ​យើង​បន្ថយ​ យើង​បន្ថយ​ដូច​បាន​តែ​ប្រាំ​មួយ​ខែ​ទេ​ ព្រោះ​ថា ​គាត់​មិន​បាន​ជាប់​មួយ​ភាគ​បី​ទេ​គឺ​ជិត​មួយ​ភាគ​បី​ហើយ»។​
ការ​សម្រេច​ដោះលែង​អ្នក​ទោស​ជនជាតិ​ថៃ​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ហ៊ុន សែន​ស្នើសុំ​ដល់​ក្រសួង​យុត្តិធម៌​ បន្ទាប់ពី​លោក​ទទួល​ការ​ស្នើ​សុំ​ពី​សមភាគី​ថៃ​គឺ​លោកស្រី​យី​ង​ឡាក់​ស៊ីនណាវ៉ាត់។​
លោក​អង្គវង្ស វឌ្ឍនា​អះអាង​ថា ​ការ​ដោះលែង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​មនុស្ស​ធម៌។​
«រឿង​ហ្នឹង​គឺ​សម្តេច​គាត់​គិតពី​រឿង​មនុស្ស​ធម៌​ដែរ»។​
អ្នកទោស​ជនជាតិ​ថៃរ៉ាទ្រីពីតាណាប៉ៃប៊ូន​និង​លោក​វីរ៉ាស៊ុមខ្វាមឃីត​នឹង​ត្រូវ​ដោះលែង​និង​បន្ធូរ​បន្ថយ​ទោស​ក្នុង​ឱកាស​ពិសេស​នៃ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ទៅ​ដល់​ព្រះ​បមរ​សព​នៃ​សម្តេច​ឪ​នរោត្តម​សីហនុ។​ ព្រះ​រាជពិធី​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី៤​ខែកុម្ភៈ។
នៅ​ក្នុង​ឱកាស​នោះ​អ្នកទោស​នៅ​កម្ពុជា​ចន្លោះ​ពី​បួន​រយ​ទៅ​ប្រាំ​រយ​នាក់​ នឹង​ត្រូវ​ដោះលែង​ផង​ដែរ។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​អង្គវង្ស វឌ្ឍនា៕​
XS
SM
MD
LG