គ្រាប់បែកនេះមានរាងមូលនិងផ្នែកគន្លឹះសម្រាប់ផ្ទុះរុំពទ្ធ័ដោយច្រេះនិងដី។
ពេលព្រះមហាក្សត្រព្រះបរមនាថនរោត្តមសីហមុនីយាងមកដល់រាជធានីភ្នំពេញ អ្នកនយោបាយកម្ពុជាហាក់ដូចជាបានទម្លាក់បាល់ឲ្យព្រះអង្គទម្លាយសំណាញ់វិបត្តិនយោបាយ។
ព្រះមហាក្សត្របានកំណត់ថ្ងៃប្រជុំសភាថ្មីជាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញាដដែលនេះ ដើម្បីផ្តល់សុពលភាពដល់រដ្ឋសភានីតិកាលទី៥និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
គ.ជ.ប.ប្រកាសលទ្ធផលបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទទួលជ័យជម្នះក្នុងការបោះឆ្នោតគឺបាន៦៨អាសនៈ រីឯគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនិងលោកកឹម សុខា ទទួលបាន៥៥អាសនៈ។
គណបក្សសង្គ្រោះជាតិ បានប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញប្រឆាំងនឹងភាពមិនប្រក្រតីជាច្រើននៅក្នុងខេត្តកណ្តាលដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រសម្រាប់គណបក្សប្រជាជនកម្ពុជា។
ជប៉ុនបានឲ្យភាគីកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហមប្រើប្រាស់ថវិកាជំនួយរបស់ខ្លួនមួយភាគដែលខ្លួនបានផ្តល់ទៅភាគីអង្គការសហប្រជាជាតិនៅក្នុងសាលាក្តីនេះ ដើម្បីដោះស្រាយវិបត្តិកូដកម្មរបស់បុគ្គលិកកម្ពុជា។
ក្រុមប្រឹក្សាធម្មនុញ្ញបានបង្គាប់ឲ្យដាក់ទណ្ឌកម្មមន្ត្រីទទួលខុសត្រូវរៀបចំការបោះឆ្នោតចំនួនប្រាំបីការិយាល័យក្នុងខេត្តក្រចេះដោយសំអាងថា មន្ត្រីទាំងនោះបានប្រព្រឹត្តខុសក្នុងការបំពេញការងាររបស់ខ្លួន។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការធ្វើមហាបាតុកម្មគឺដើម្បីបង្ហាញកម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋដើម្បីទាមទារឲ្យមានដំណោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតតែប៉ុណ្ណោះ។
លោកយឹម សុវណ្ណបានប្រកាសក្នុងកម្មវិធីហេឡូវីអូអេកាលពីរាត្រីថ្ងៃច័ន្ទទី២៦ខែសីហាថា៖ «គណបក្សសង្គ្រោះជាតិត្រូវតែទទួលខុសត្រូវចំពោះមុខប្រទេសជាតិ»ដើម្បីបង្ហាញការទទួលខុសត្រូវរបស់គណបក្សនយោបាយជាប់ឆ្នោតលើការព្រួយបារម្ភរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
គណបក្សសង្គ្រោះជាតិបានប្រកាសជំហរដាច់ខាតរបស់ខ្លួនថា នឹងមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរនោះទេ។
គ្មានការិយាល័យបោះឆ្នោតណាមួយពុំមានភាពមិនប្រក្រតីនោះទេក្នុងចំណោមការិយាល័យបោះឆ្នោតទាំង១៣ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ។ នេះជាលទ្ធផលដែលកត់សម្គាល់ដោយគណបក្សជំទាស់និងមន្ត្រីអង្គការសង្គមស៊ីវិល។
ក្រុមប្រឹក្សាធម្មនុញ្ញបានបង្គាប់ឲ្យគ.ជ.ប.បើកកញ្ចប់សុវត្ថិភាព«ក»នេះក្នុងការិយាល័យបោះឆ្នោតក្នុងខេត្តក្រចេះ ដែលជាផ្នែកមួយនៃជំហានផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស់។
លោកហោ ណាំហុងបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិននៅចុងខែសីហានេះនឹងអាចជួយពង្រឹងការខិតចូលជិតគ្នារវាងអាស៊ាន និងចិន។
លោកគិតថា ថ្វីត្បិតតែប្រទេសកម្ពុជា«ជាប្រទេសតូច និងមានបញ្ហាច្រើនកើតឡើង» ប៉ុន្តែវិស័យភាពយន្តក៏បានងើបឡើងវិញផងដែរ។
មន្រ្តីរដ្ឋាភិបាលកម្ពុជាមានសុទិដ្ឋិនិយមថា សមាគមអាស៊ាននឹងអាចមានកិច្ចព្រមព្រៀងជាមួយមហាអំណាចចិននៅជុំវិញជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូង។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានធានាអះអាងនៅថ្ងៃព្រហស្បតិ៍ថា ការធ្វើមហាបាតុកម្មដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតមិនទាន់ស្ថិតក្នុងអាទិភាពនៅឡើយទេ។
ដំណាលគ្នានេះ គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការប្រកាសលទ្ធផលបណ្តោះបោះឆ្នោតអាសន្នក្នុងខេត្តក្រុងចំនួន១៥។ ‘Not Yet Late’ for Election Deal, Lawmaker Says
គ.ជ.ប. បានឲ្យដឹងថា មកទល់ពេលនេះ ហួសពេលនឹងបង្កើតគណៈកម្មការចម្រុះនេះ ហើយក៏ហួសពេលស្រាវជ្រាវបន្ថែមលើភាពមិនប្រក្រតីនោះហើយ។
លទ្ធផលបោះឆ្នោតផ្លូវការបណ្តោះអាសន្នប្រកាសដោយគ.ជ.ប.នៅព្រឹកថ្ងៃច័ន្ទនេះបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឈ្នះនាំមុខគណបក្សសង្រ្គោះជាតិ។
អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ជាញឹកញាប់ថ្មីៗនេះថា ពុំមានច្បាប់ណាអនុញ្ញាត្តឲ្យមានវត្តមានអង្គការសហប្រជាជាតិ ឬសង្គមស៊ីវិលលូកដៃចូលដោះស្រាយបញ្ហាបោះឆ្នោតនេះទេ។
ព័ត៌មានផ្សេងទៀត