ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ីបានស្នើសុំឲ្យអង្គការសហប្រជាជាតិបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ស្របពេលដែលក្រសួងមហាផ្ទៃព្រមានលោកចំពោះគម្រោងការដឹកនាំបាតុកម្ម។
នៅក្នុងលិខិតកាលពីថ្ងៃអង្គារទី៦ ខែសីហា ដែលធ្លាក់ដល់ដៃបណ្តាញផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោកសម រង្ស៊ីបានស្នើឲ្យលោកបាន់ គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជូនអ្នកជំនាញផ្នែកសង្កេតការណ៍មកចូលរួមក្នុងដំណើរការនៃគណៈកម្មការចម្រុះដើម្បីវាយតម្លៃលើសុពលភាពនៃលទ្ធផលបោះឆ្នោតនៅកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចបង្កើតគណៈកម្មការត្រីភាគីមួយកាលពីសប្តាហ៍មុន ដែលចូលរួមដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដើម្បីដោះស្រាយភាពមិនប្រក្រតី ដែលកើតឡើងក្នុងអំឡុងពេលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។ ក៏ប៉ុន្តែគណៈកម្មការនេះបានជាប់គាំងទៅវិញ នៅពេលនេះ នៅពេលដែលគណបក្សសង្គ្រោះជាតិស្នើឲ្យមានតំណាងអង្គការសង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ រួមជាមួយនឹងសមាជិកមកពីអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាលនៅក្នុងគណៈកម្មការនេះ។
នៅក្នុងលិខិតទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកសម រង្ស៊ីបានលើកឡើងថា គណបក្សសង្គ្រោះជាតិ និងអង្គការជំនាញផ្នែកត្រួតពិនិត្យមើលការបោះឆ្នោតនៅកម្ពុជា «ជឿថា ភាពមិនប្រក្រតីជាច្រើនក្នុងដំណើរការបោះឆ្នោតបង្កឲ្យមានលទ្ធផលបោះឆ្នោតដែលមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋទេ»។
លោកសម រង្ស៊ីបានរំឭកពីការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ ហើយលោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិរបស់លោកជឿថា៖«អង្គការសហប្រជាជាតិអាច និងគួរបន្តដើរតួក្នុងការធានាថា ដំណើរការនិតិវិធីជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសដែលផុយស្រួយ» ដូចជាប្រទេសកម្ពុជានេះ។
លោក Martin Nesirky អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន់ គីមូនមិនទាន់ឆ្លើយតបនឹងសំណួររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិកនៅឡើយនៅថ្ងៃនេះ។
ដោយឡែកលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថាលោកបាន់ គីមូនមិនទាន់ឆ្លើយតបមកលោកសម រង្ស៊ីនៅឡើយទេ។
អ្នកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា អ្នកនយោបាយកម្ពុជាគួរព្យាយាមដោះស្រាយបញ្ហានយោបាយក្នុងរង្វង់ប្រជាជាតិក្នុងប្រទេសប្រសើរជាងការស្វែងរកអន្តរាគមន៍ពីខាងក្រៅ ឬពីអង្គការសហប្រជាជាតិ។
អ្នកស្រីនិយាយថា៖ «បើសិនណាយើងប្រឹងរកមធ្យោបាយដោះស្រាយរវាងគណបក្សធំៗទាំងពីរហ្នឹងតាមរយៈស្ថាប័ននៅក្នុងប្រទេសកម្ពុជាហ្នឹងហាក់ដូចជាត្រឹមត្រូវជាង។ រឿងអង្គការសហប្រជាជាតិមានប្រសិទ្ធិភាពនៅពេលណាដែលសមាជិកជាប្រទេសពីរផ្សេងគ្នា ម្ល៉ោះហើយអង្គការសហប្រជាជាតិចូលទៅធ្វើអន្តរាគមន៍ទៅ។ ប៉ុន្តែបញ្ហារបស់យើងជាបញ្ហាផ្ទៃក្នុង»។
យ៉ាងណាក៏ដោយ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ជាញឹកញាប់ថ្មីៗនេះថា ពុំមានច្បាប់ណាអនុញ្ញាត្តឲ្យមានវត្តមានអង្គការសហប្រជាជាតិ ឬសង្គមស៊ីវិលលូកដៃចូលដោះស្រាយបញ្ហាបោះឆ្នោតនេះទេ។
ក្នុងពេលនេះមិនមានការចរចាណាមួយសម្រាប់ទម្លាយការខ្វែងគំនិតគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនោះទេ។ នេះបើផ្អែកតាមប្រភពពីមន្ត្រីគណបក្សទាំងពីរ។
លោកយឹម សុវណ្ណបញ្ជាក់ថា គណបក្សទាំងពីរកំពុងសម្លឹងរកលទ្ធភាពដោះស្រាយ។
លោកនិយាយថា៖ «ម្នាក់កំពុងតែអង្គុយគិតរិះរកមធ្យោបាយ ឬយន្តការណាមួយដែលអាចនឹងដោះស្រាយបញ្ហាប្រកបដោយយុត្តិធម៌បាន។ សូមឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតរង់ចាំបន្តិច»។
ក្នុងពេលដែលរង់ចាំដំណោះស្រាយភាពចម្រូងចម្រាស់ក្នុងការបោះឆ្នោតនេះ លោកសម រង្ស៊ីបានអំពាវនាវឲ្យមានការធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលលោកអះអាងថា ធ្វើឲ្យគណបក្សសង្គ្រោះជាតិរបស់លោកបាត់បង់សំឡេងឆ្នោត។
ប៉ុន្តែនៅថ្ងៃនេះ លោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរលិខិតជូនទៅដល់លោកសម រង្ស៊ីថា លោកសម រង្ស៊ីត្រូវទទួលខុសត្រូវ ប្រសិនបើការធ្វើបាតុកម្មនោះបង្កឲ្យមានអំពើហិង្សា បង្ករអសន្តិសុខជាតិ ខូចសណ្តាប់ធ្នាប់សាធារណៈ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជនជាដើម៕