ភ្នំពេញ៖ ប្រធានក្រុមចរចាស្តីពីការដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតខាងគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍នៅថ្ងៃពុធនេះថា នៅមានលទ្ធភាពដោះស្រាយភាពមិនប្រក្រតីនៅឡើយ បើទោះជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នរួចហើយក្តី។
ដំណាលគ្នានេះ គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការប្រកាសលទ្ធផលបណ្តោះបោះឆ្នោតអាសន្នក្នុងខេត្តក្រុងចំនួន១៥។
គណបក្សសង្គ្រោះជាតិបានបរិហារថា មានភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា ហើយកត្តានេះដែលធ្វើឲ្យខ្លួនបាត់បង់អាសនៈតំណាងរាស្ដ្រ។
គណបក្សជំទាស់ទាមទារឲ្យមានការដោះស្រាយបញ្ហាទាំងនេះមុនការប្រកាសលទ្ធផលបោះឆ្នោត។ យ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលឆ្នោតរួចទៅហើយកាលពីថ្ងៃច័ន្ទ។
លោកជាម យៀបយល់ឃើញថា លទ្ធភាពដោះស្រាយភាពមិនប្រក្រតីដែលត្រូវបានលើកឡើងនោះ អាចនឹងកើតទៅបាននៅមុនពេលដែលគ.ជ.ប. ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដែលគ្រោងធ្វើយ៉ាងយូរបំផុតនៅថ្ងៃទី៨ខែកញ្ញាខាងមុខនេះ។
លោកនិយាយថា៖ «មិនទាន់អស់ពេលទេ។ វានៅមានចន្លោះពេលនៃការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នទៅការប្រកាសជាផ្លូវការ។ មិនទាន់ដឹងថ្ងៃណាទេ ប៉ុន្តែយ៉ាងយូរថ្ងៃទី៨ខែកញ្ញា។ ផ្លូវមួយទៀត បើ គ.ជ.ប. ដោះស្រាយ ហើយមិនទាន់អស់ចិត្ត យើងអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញថែមទៀត»។
សេចក្តីអះអាងនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីមន្ត្រីផ្លូវការគ.ជ.ប. អះអាងថា គណៈកម្មការដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតដែលស្នើដោយគណបក្សសង្គ្រោះជាតិមិនអាចបង្កើតបានតទៅទៀតទេដោយសារតែគណបក្សជាប់ឆ្នោតគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមិនចុះសម្រុងគ្នាលើគោលការណ៍។
គណបក្សសង្គ្រោះជាតិចង់ឲ្យមានការចូលរួមពីមន្ត្រីខាងអង្គការជាតិនិងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិធ្វើជាអ្នកសង្កេតការណ៍។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាលើកឡើងថា ពុំមានគោលការណ៍ច្បាប់សម្រាប់ធ្វើបែបនេះទេ។
លោកជាម យៀបបញ្ជាក់ថា គេត្រូវទុកឲ្យគ.ជ.ប. ជាអ្នកដោះស្រាយភាពមិនប្រក្រតីនេះដោយបើកកិច្ចប្រជុំត្រីភាគីគ.ជ.ប. និងគណបក្សនយោបាយទាំងពីរ។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចដដែលបន្ថែមថា ជំនួបនោះក៏អាចជាបច្ច័យល្អសម្រាប់ដោះស្រាយភាពតានតឹងរវាងគណបក្សទាំងពីរដែរ។
លោកនិយាយថា៖ «យើងអាចនិយាយគ្នា។ មិនមែននិយាយតែភាពមិនប្រក្រតីមួយទេ អ្វីៗផ្សេងទៀត ដែលជាជំហានដំបូងនៃការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ»។
លោកគួយ ប៊ុនរឿន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការបោះឆ្នោត បានប្រាប់អ្នករាយការណ៍ព័ត៌មាននៅល្ងាចនេះនៅទីស្នាក់ការកណ្តាលគ.ជ.ប.ក្នុងបរិវេណក្រសួងមហាផ្ទៃថា គណបក្សជំទាស់ស្វាគមន៍សុឆន្ទៈដែលលើកឡើងដោយគណបក្សកាន់អំណាច។
ប៉ុន្តែគណបក្សជំទាស់ចង់កម្រិតគ.ជ.ប.ឲ្យមានតួនាទីត្រឹមតែជាអ្នកសម្របសម្រួលក្នុងការស៊ើបអង្កេតលើភាពមិនប្រក្រតីដែលត្រូវបានរកឃើញ។
លោកនិយាយថា៖ «យើងអាចគាំទ្រឲ្យមានការកោះប្រជុំគណបក្សទាំងពីរប៉ុន្តែយើងស្នើសុំឲ្យគ.ជ.ប.នៅដោយឡែកពីគណៈកម្មការនេះ។ ហើយយើងស្នើសុំឲ្យគ.ជ.ប.មានភារកិច្ចសម្របសម្រួល នៅពេលដែលគណៈកម្មការឯករាជ្យមួយបានរកឃើញនូវភាពមិនប្រក្រតី ហើយពេលត្រូវការឆែកនូវព័ត៌មានណាមួយ គ.ជ.ប.ត្រូវតែផ្តល់ឱកាសឲ្យគណៈកម្មការឯករាជ្យនេះពិនិត្យមើល»។
ផ្ទុយទៅវិញ លោកទេព នីថា អគ្គលេខាធិការគ.ជ.ប. នៅតែអះអាងយ៉ាងរឹងមាំថា គណៈកម្មការនោះមិនអាចបង្កើតបានទេ។ ហើយគ.ជ.ប.ក៏បានប្រាប់ដំណឹងនេះដល់គណបក្សប្រជាជនកម្ពុជារួចហើយដែរ កាលពីថ្ងៃអាទិត្យ។
លោកទេព នីថា មានប្រសាសន៍ថា គ.ជ.ប.មិនអាចកោះឲ្យគណបក្សជាប់ឆ្នោតទាំងពីរចូលប្រជុំទៀតទេ ដោយសារលទ្ធផលបោះឆ្នោតបណ្តោះអាសន្នត្រូវបានប្រកាសរួចទៅហើយ ហើយគណបក្សដែលមិនសុខចិត្តមានតែប្តឹងជំទាស់តែប៉ុណ្ណោះ។
ភាពតានតឹងផ្នែកនយោបាយក្រោយការបោះឆ្នោតបានកើតឡើងដោយសារ ទាំងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា សុទ្ធតែអះអាងពីជ័យជំនះរៀងៗខ្លួន៕