ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប៉ាន់ ​រិទ្ធី​ជា​ផលិត​ករ​ភាពយន្ត​ខ្មែរ​ដែល​ទទួល​បានរង្វាន់​ច្រើន​ជាង​គេ

  • គង់ សុឋានរិទ្ធ

លោក​ប៉ាន់ រិទ្ធី​ ផលិតករ​ខ្សែ​ភាព​យន្ត​ខ្មែរ​​​ដ៏ល្បី​ឈ្មោះ​​ដែល​បាន​​ទទួល​​រង្វាន់​ច្រើន​​ក្នុង​វិស័យ​ភាព​យន្ត​​​ក្នុង​ពិភព​លោក។​
បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​«ខ្សែ​ភ្នែក​មួយ​ឬ​Un ​Certain​ regard»​ តាម​រយៈ​ខ្សែ​ភាពយន្តដែល​មាន​ចំណង​ជើង​ថា ​«កង្វះរូបភាព» ​ក្នុង​ពិព័រណ៍​ខ្សែ​ភាព​យន្ត​អន្តរ​ជាតិ​ទី​ក្រុង​កាន​ ប្រទេស​បារាំង ​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៣​នេះ ​លោក​ប៉ាន់ ​រិទ្ធី ​នាយក​មជ្ឈមណ្ឌល​បុប្ផាណា​ ត្រូវ​បាន​ជ្រើសរើស​ជា​ផលិត​ករភាព​យន្ត​ប្រចាំ​ឆ្នាំ​២០១៣ ​ក្នុង​មហោស្រព​ភាព​យន្ត​អន្តរជាតិ​ទី​ក្រុង​ប៊ូសាន​ ប្រទេស​កូរ៉េ​ខាង​ត្បូង។​

លោក​នឹង​ត្រូវ​ទទួល​ពាន​រង្វាន់​នេះ​នៅ​ក្នុង​ខែ​តុលា​ខាងមុខ​នេះ​ដែល​នឹង​មាន​ផលិតករ​ភាព​យន្ត​ក្នុង​ពិភព​លោក​ជា​ច្រើន​ចូល​រួម។​

លោក​ប៉ាន់​ រិទ្ធី​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ជា​ខេមរៈ​ភាសា​ថា៖​ «នេះ​ជា​ការ​រំភើប»​សម្រាប់​រូប​លោក​ដែល​ទទួល​បាន​ពាន​រង្វាន់​មួយ​ទៀត​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង។
លោក​ថ្លែង​ថា៖ «វិស័យ​ភាព​យន្ត​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​កូរ៉េ»។​

លោក​គិត​ថា​ ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​«ជា​ប្រទេស​តូច​ និង​មាន​បញ្ហា​ច្រើន​កើត​ឡើង» ប៉ុន្តែវិស័យភាព​យន្ត​ក៏​បាន​ងើប​ឡើង​វិញ​ផង​ដែរ។​

នាយក​មជ្ឈមណ្ឌល​បុប្ផាណា​ដដែល​អះអាង​ថា​ ពាន​រង្វាន់​ចុង​ក្រោយដែលលោក​ទទួល​បាន​គឺមួយ​ផ្នែក​ដោយសារភាព​យន្តដែល​មាន​ចំណង​ជើង​ថា​ «កង្វះរូបភាព»​ខាង​លើ​នោះ​ដែរ។ ​

ភាពយន្ត​នេះលោក​ប៉ាន់ ​រិទ្ធី​រៀប​រាប់​ពី​ការនឹក​ស្រណោះ​សាច់​ញាតិ្ត​ដែល​បាន​ព្រាត់​ប្រាស់​ដោយ​សង្គ្រាម​ ជាពិសេស​ដោយ​សម័យ​ខ្មែរក្រហម។ ​ហើយ​ការដឹង​គុណ​និង​ការនឹក​រឮកដល់​ពួកគេ​មាន​តែ​ការ​ចងចាំ​តែ​ប៉ុណ្ណោះ៕
XS
SM
MD
LG