លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាជ្ញាធរកម្ពុជាគួរផ្តល់កិច្ចគាំពារសុវត្ថិភាពអ្នកសារព័ត៌មានបន្ថែមទៀត ក្នុងពេលបំពេញការងារ និងសម្រួលលក្ខខណ្ឌមិនចាំបាច់មួយចំនួនដូចជាការជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានអំពីការចុះយកព័ត៌មានរបស់អ្នកកាសែត។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការប្តឹងផ្តល់ប្រឆាំងអ្នកកាសែតទៅតុលាការ និងការធ្វើទុក្ខបុកម្នេញតាមរូបភាពគំរាមកំហែងលើអ្នកកាសែតជាដើមចមសំខាន់មួយ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ យល់ថា លោក ឃឿន សុឡា បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ ក្នុងពេលមានវិបត្តិជំងឺឆ្លងកូវីដ១៩។
ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលបានកើតមានឡើងច្រើនជាងគេ គឺការឃុំខ្លួនក្នុងពន្ធនាគារ និងការប្រើអំពើហិង្សា។
ចាងហ្វាងសារព័ត៌មាន«អាណាចក្រខ្មែរ» លោក ប្រន ស៊ាន និយាយថាលោកនឹងមិនបោះបង់មុខរបរជាអ្នកកាសែតទេ បើទោះបីលោកបានរងការវាយដំយ៉ាងហិង្សាយ៉ាងដូច្នេះក៏ដោយ។
អ្នកកាសែតទាំង៦នាក់ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់រយៈពេល៣ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
រដ្ឋាភិបាលក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង បានបង្កើនការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការបង្រ្កាបលើអ្នកសារព័ត៌មាន ស្ថាប័នសារព័ត៌មាន និងអ៊ីនធឺណិត ដោយប្រើហេតុផលទប់ស្កាត់ព័ត៌មានមិនពិត។
នៅក្នុងប្រទេសចិន អាជ្ញាធរបានចាត់វិធានការជាបន្ទាន់ក្នុងការចាប់ឃុំខ្លួ ននិងដាក់ពិរុទ្ធក្រុមវេជ្ជបណ្ឌិត អ្នកសារព័ត៌មាននិងសកម្មជន ដែលបានផ្សព្វផ្សាយព័ត៌មានពីដំបូងៗ ជុំវិញវីរុសកូរ៉ូណា។
លោក យាង សុធារិន្ទ និយាយថាការឈឺឆ្អាលរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបន្ធូរការរកាំចិត្តរបស់លោកមួយផ្នែកជាមួយសំណុំរឿងដែលមិនទាន់ត្រូវបានជម្រះនៅតុលាការ។ លោកមានសុទិដ្ឋិនិយមថាតុលាការអាចពន្លឿននីតិវិធីបញ្ចប់ក្តីក្តាំរបស់លោក ក្រោយមានជំនួបនេះ។
ក្នុងវិធានការភ្លាមៗ នៅថ្ងៃទី១ នៃការចូលកាន់តំណែងជានាយកស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល ហៅកាត់ថា USAGM អ្នកសារព័ត៌មានអាជីពអ្នកស្រី Kelu Chao បានដកថ្នាក់ដឹកនាំនៅសំឡេងសហរដ្ឋអាមេរិកវីអូអេ។
ក្រុមអ្នកសរសេរប្លុកនិងអង្គការគាំពារសិទ្ធិនិយាយថា ច្បាប់និងសំណើររបស់រដ្ឋាភិបាលវៀតណាមឱ្យដកខ្លឹមសារផ្សាយ កំពុងតែរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។
ព័ត៌មានផ្សេងទៀត
No media source currently available