ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​រំពឹង​ថា​នឹង​មាន​ជំនួប​ជាមួយ​លោក Trump ក្រោយ​ពេល​លោក Trump ស្បថ​ចូល​កាន់​តំណែង​ភ្លាមៗ


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូលរួម​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​យោធា​អ៊ុយក្រែន នៅ​តំបន់​ Kharkiv ប្រទេស​អ៊ុយក្រែន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Ukrainian Presidential Press Service/Handout via REUTERS)
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូលរួម​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​យោធា​អ៊ុយក្រែន នៅ​តំបន់​ Kharkiv ប្រទេស​អ៊ុយក្រែន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Ukrainian Presidential Press Service/Handout via REUTERS)

ប្រទេស​អ៊ុយក្រែន​រំពឹងថា​នឹង​មាន​ទំនាក់ទំនង​កម្រិត​ខ្ពស់​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ភ្លាមៗ​បន្ទាប់ពី​លោក Donald Trump ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ ដែល​ក្នុង​នោះ​រួម​ទាំង​ជំនួប​នៅ​ទីបំផុត​រវាង​លោក Trump និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ផងដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​កាលពី​ថ្ងៃ​សុក្រ។

អ៊ុយក្រែន​មើលឃើញ​ទំនាក់ទំនង​ជិតស្និទ្ធ​ដែល​កំពុង​បណ្ដុះ​ឡើង​ជាមួយ​នឹង​លោក Trump ថា​ជា​គោលដៅ​ដ៏​ខ្ពស់​បំផុត និង​បាន​ដាក់​សំណើ​មួយ​ចំនួន​ទៅកាន់​លោក Trump ដោយសារ​លោក Trump ធ្លាប់​បាន​សន្យា​ថា​នឹង​បញ្ចប់​ឱ្យ​បាន​ឆាប់​នូវ​សង្គ្រាម​ជិត ៣ ឆ្នាំ​កន្លង​មក​របស់​រុស្ស៊ី​ជាមួយ​នឹង​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ុយក្រែន​លោក Heorhii Tykhyi បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​កៀវ​ថា៖ «យើង​កំពុង​រង់ចាំ​ជំនួប​រវាង​លោក Zelenskyy ជាមួយ​នឹង​លោក Trump ដោយសារតែ​សម្រាប់​យើង រឿង​សំខាន់​បំផុត​គឺ​ការ​ធ្វើការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។...យើង​ត្រៀម​លក្ខណៈ​សម្រាប់​ទំនាក់ទំនង​កម្រិត​ខ្ពស់​បំផុត​និង​កម្រិត​ខ្ពស់​ភ្លាមៗ​បន្ទាប់ពី​លោក Trump ស្បថ​ចូល​កាន់​តំណែង»។

កន្លង​មក លោក Trump បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថា​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅកាន់​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

អ៊ុយក្រែន​ធ្លាប់​បាន​ប្រឆាំង​នឹង​ទំនាក់ទំនង​របស់​មេដឹកនាំ​បស្ចិម​ប្រទេស​នានា​ជាមួយ​នឹង​លោក Putin ដោយ​ថា​ទំនាក់ទំនង​ដូចនេះ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​អ្នក​ដែល​គេ​ទាត់ចោល​និង​ធ្វើ​ឱ្យ​មេដឹកនាំ​រុស្ស៊ី​លែង​សូវ​ឯកោ។ ប៉ុន្តែ អ៊ុយក្រែន​មិន​បាន​និយាយ​ជំទាស់​ទៅ​នឹង​ក្ដី​រំពឹង​នៃ​ជំនួប​ណាមួយ​រវាង​លោក Trump និង​លោក Putin នោះទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG