ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

វិមជ្ឈការ​នៅ​កម្ពុជា​ចាក់ឫស​ ២០ ​ឆ្នាំ​ ប៉ុន្តែ​មិនទាន់​រឹងមាំ

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាលើក​ដំបូង​ត្រូវ​បាន​រៀបចំ​ឡើង​ នៅថ្ងៃទី ៣ ​ខែកុម្ភៈឆ្នាំ ២០០២។​ វា​គឺជា​ការ​ចាប់ផ្តើម​ជាផ្លូវការ​នូវ​ដំណើរការ​វិមជ្ឈការ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅថ្នាក់​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា។ ២០ឆ្នាំក្រោយមក រដ្ឋាភិបាល​វាយតម្លៃ​ថា​ ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ​នៅ​ថ្នាក់​មូលដ្ឋាន​ គឺ​បាន​ដំណើរ​ការល្អ។ អ្នកជំនាញ​វាយ​តម្លៃ​ថា​ ការ​អនុវត្ត​គោលការណ៍​វិមជ្ឈការ​និង​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់​ ជាពិសេសក្រោយ​ពី​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់នៅ​ថ្ងៃទី ៤ ​ខែ​មិថុនា ​ឆ្នាំ​ ២០១៧។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​អាសនៈ​ជាច្រើន​ ហើយ​ឈាន​មក​គ្រប់គ្រង​និង​មាន​វត្តមាន​នៅឃុំ​សង្កាត់ស្ទើរតែនៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ​សុទ្ទិដ្ឋិនិយមនោះ​ មាន​រយៈពេល​ខ្លី​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិត្រូវបាន​រំលាយ​នៅ​ចុងឆ្នាំ​ដដែល​នោះ។ អានសេចក្តីរាយការណ៍លម្អិតរបស់លោក ម៉ែន គឹមសេង នៃវីអូអេ

សំឡេងបេក្ខជនមេឃុំចៅសង្កាត់

តថភាពនយោបាយ

វីដេអូ

សំឡេងមេឃុំចៅសង្កាត់៖ ការអភិវឌ្ឍភូមិឃុំ

មតិអ្នកជំនាញ

XS
SM
MD
LG