ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​បើក​​ក្បួន​ឃោសនា​បោះឆ្នោត​​ដោយ​​វត្តមាន​ព្រះប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ នេះ​បាន​បើកក្បួន​ឃោសនា​គណបក្ស​របស់​ខ្លួន​ ដោយ​ក្រុម​អ្នក​គាំទ្រ​​ជួបជុំគ្នា​នៅ​សង្កាត់​ព្រែកហូរ ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល។​ ព្រះប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ បាន​ថ្លែង​បើក​យុទ្ធនាការ​ឃោសនា​នេះដោយខ្លី​ ដោយ​អំពាវនាវ​​ឱ្យអ្នក​គាំទ្រ​ព្រះ​អង្គទៅ​បោះ​ឆ្នោត។ គណបក្ស​នេះ​ចូលប្រឡូក​ក្នុងនយោបាយ​កម្ពុជាជាង​៤០ឆ្នាំ។ ​​កាលពី​ការបោះឆ្នោតឃុំ​សង្កាត់​អាណត្តិ​មុន នៅ​ឆ្នាំ២០១៧ គណបក្សនេះ​ពុំ​បាន​ឈ្នះ​​​កៅអី​​មេឃុំ​ឬចៅសង្កាត់​ទេ​​។ រាយការណ៍ពី​រាជធានី​ភ្នំពេញ ដោយ អ្នកនាង​ ខាន់ សុគុំមនោ​ និងអ្នក​នាង​ ធីតា​ វីន៕

XS
SM
MD
LG