លោក នង ធារ៉ា៖ «ទោះមានការគំរាមកំហែង ក៏មិនរួញរា»
គណបក្សភ្លើងទៀនឈរលេខរៀងទី ២ ដែលមានការដាក់ពង្រាយបេក្ខជនឈរឈ្មោះស្ទើរតែគ្រប់ឃុំសង្កាត់ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀននេះ បានដាក់បេក្ខជនឈរឈ្មោះចំនួន ១.៦២៣ ក្នុងចំណោម ១.៦៥២ ឃុំសង្កាត់ ដើម្បីប្រកួតប្រជែងដណ្តើមយកតំណែងមេឃុំឬចៅសង្កាត់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នេះ។ អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ប្រចាំរាជធានីភ្នំពេញ បានសម្ភាសន៍លោក នង ធារ៉ា អាយុ ៣០ ឆ្នាំ ដែលជាបេក្ខជនចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មកពី គណបក្សភ្លើងទៀន។ លោក នង ធារ៉ា បានឲ្យដឹងថា ទោះបីជាការធ្វើនយោបាយក្នុងអំឡុងពេលនេះទទួលបានការគំរាមគំហែងយ៉ាងណាក៏ដោយ ក៏លោកមិនមានការរុញរាដែរ៕