Hello VOA៖ តើគេអាចរំពឹងអ្វីបានខ្លះពីការបោះឆ្នោតឃុំសង្កាត់ ៥ មិថុនា ២០២២?
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ចុងសប្ដាហ៍នេះ។ ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែ ក្រោមមូលបទ«វេទិកាអាស៊ាន» ដែលត្រូវបានចាក់ផ្សាយតាមរលកធាតុអាកាសកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា ទោះបីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតនេះ ស្ថិតជាចំណោទក្តី យ៉ាងហោចណាស់ព្រឹត្តិការណ៍នេះផ្ដល់ការបន្តភាពរស់រានជាទៀងទាត់នៃប្រជាធិបតេយ្យតាមសន្លឹកឆ្នោតនិងសង្ឃឹមនៃការវិលត្រឡប់នៃតំណាងសំឡេងជំទាស់ក្នុងការិយាល័យសាធារណៈ៕