ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក យី សីហា៖ «ការ​ចូលរួម​ពី​គណបក្ស​ច្រើន ផ្តល់​ជម្រើស​នៃ​អ្នក​ដឹកនាំ​ល្អ​ដល់​អ្នក​បោះឆ្នោត»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​កម្ពុជា​និយម​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​មហា​ផ្ទៃ​កាលពី​ចុង​ឆ្នាំ​ ២០២១។ គណបក្ស​នេះ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេ​ឃុំ​ចំនួន​ ៣៨ ​ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប ១.៦៥២​ ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​មេ​ឃុំ​ ឬ​ចៅ​សង្កាត់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ។ ឃុំ ​សូភាស ​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម​ មាន​ភូមិ​​ចំនួន ៧ ហើយ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម។ ការ​បង្ក​បង្កើន​ផល​​កសិកម្ម​នៅ​ក្នុង​ឃុំ​នេះ​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន ទាំង​ទិន្នផល​ និង​ទី​ផ្សារ ​ដែល​ជា​កក្តា​មួយ​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ជំពាក់​បំណុល​ស្ទើរ​តែ​គ្រប់​គ្នា។ ​លោក ​យី​ សីហា ​អាយុ​ ៣៦ ​ឆ្នាំ ​បេក្ខជន​មេ​ឃុំ ​សូភាស ​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម​ មក​ពី​គណបក្ស​កម្ពុជា​និយម។ លោក ​យី ​សីហា ​បាន​ប្រាប់​អ្នក​ស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ​ថា ​ការ​ផ្តល់​សេវា​សាធារណៈ គ្រឿង​ញៀន ​សន្តិ​សុខ​សង្គម ​ផ្លូវ​ថ្នល់​ តម្រូវការ​សុខាភិបាល ​ការ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពល​រដ្ឋ​ គឺជា​កិច្ចការ​ចម្បង​ដែល​ត្រូវ​កែ​ប្រែ​ជា​ចាំ​បាច់​នៅ​ក្នុង​ឃុំ​សូភាស ខេត្ត​កំពង់ចាម​នេះ៕

XS
SM
MD
LG