ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ឈិត សូផាត៖ «ការ​រីក​ចម្រើន​ គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ​ និង​មន្រ្តី​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​រីក​ចម្រើន​របស់​ភូមិ ​សង្កាត់់​ ជា​ផ្នែក​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ដឹក​នាំ​របស់​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ ហើយ​ក៏​ជា​មូល​ហេតុ​មួយ​ ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រៀង​រាល់​ ៥ ​ឆ្នាំ​ម្តង​ផងដែរ។ នៅ​ក្នុង​សង្កាត់​លេខ​ ១​ ក្រុង​ព្រះ​សី​ហនុ​​ ខេត្ត​ព្រះ​សីហនុ ​មាន​ ៤​ ភូមិ​ មាន​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង ​២៥០០០ ​នាក់​រស់នៅ ហើយ​ពួកគេ​ភាគច្រើន​ប្រកប​របរ​នេសាទ​ កម្មករ ​អាជីវក ​និង​បម្រើ​ការងារ​ជា​មន្ត្រី​រាជ​ការ​ជា​ដើម។ ​លោក ​ឈិត ​សូផាត ​ចៅ​សង្កាត់​លេខ ១​ ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​ VOA​ ថា​សង្កាត់​មួយ​មាន​ការ​រីក​ចម្រើន​ គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ​ និង​មន្រ្តី​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់៕

XS
SM
MD
LG