ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក តុល ប្រាសាទ៖ «ការ​បម្រើ​សេវា​សាធារណៈ​និង​ការ​អភិវឌ្ឍ​ផ្សេងៗ​នៅ​សង្កាត់​ព្រែក​ហូរ​នៅ​ខ្វះ​ខាត​ច្រើន»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​ឆន្ទៈ​ខ្មែរ​ មាន​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេ​ឃុំ​ចំនួន​ ៥៨ ​ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ ១.៦៥២​ ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​មេ​ឃុំ​ឬ​ចៅ​សង្កាត់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ។ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ ​ខេត្ត​កណ្តាល ​មាន​ភូមិ​ចំនួន ៦។ ប្រជា​ពលរដ្ឋ​ភាគច្រើន​នៅ​សង្កាត់​នេះ ប្រកប​របរ​លក់​ដូរ​ ជា​កម្មករ​រោងចក្រ​ កម្មករ​សំណង់​ និង​មន្រ្តី​រាជ​ការ។ ​លោក ​តុល​ ប្រាសាទ​ អាយុ​៥២​ឆ្នាំ ​​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សង្កាត់​ព្រែក​ហូរ ​ក្រុង​តា​ខ្មៅ ​ខេត្ត​កណ្តាល​ មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ។ លោក​ តុល​ ប្រាសាទ ​បានប្រាប់​អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​វីអូអេ ប្រចាំ​រាជធានី​ភ្នំពេញ​ ថា​ ការ​បម្រើ​សេវា​សាធារណៈ ​និង​ការ​អភិវឌ្ឍ​ផ្សេងៗ​នៅ​ក្នុង​សង្កាត់​ព្រែក​ហូរ​ នៅ​មាន​ចំនុច​ខ្វះ​ខាត​ច្រើន៕

XS
SM
MD
LG