ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ម៉ន ​ហេន៖ «ខ្ញុំ​ធ្វើ​អ្វីៗ​សម្រាប់​តម្រូវការ​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​គ្មាន​ការ​រើសអើង»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តំណែង​មេ​ឃុំ​ ឬ​ចៅ​សង្កាត់​ អាច​នឹង​ត្រូវ​បាន​​ផ្លាស់​ប្តូរ​ ឬ​នៅ​រក្សា​ដដែល ​គ្រា​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៥ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ៥ ខែ​មិថុនា​ខាង​មុខ​នេះ។ ការ​បោះឆ្នោត​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ ឬ​រក្សា​ថ្នាក់​ដឹកនាំ​សហគមន៍​ដដែល​នេះ ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​មេ​ឃុំ ​ឬ​ចៅ​សង្កាត់់​ ក្នុង​ការ​បម្រើ​រាស្រ្ត​កន្លង​មក។ នៅ​សង្កាត់​វាល​វង់ ​ក្រុង​កំពង់​ចាម ​ខេត្ត​កំពង់​ចាម​ មាន​ ៦ ​ភូមិ​ មាន​ប្រជា​ពល​រដ្ឋ​ជិត​ ៣០០០​ គ្រួសារ​រស់នៅ។​ ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ប្រកប​របរ​ដូច​ជា​ កសិកម្ម ​សិប្បកម្ម ​អាជីវក ​កម្មករ​ និង​មន្រ្តី​រាជ​ការ​ជា​ដើម។ បញ្ហា​ផ្លូវ​ថ្នល់ ​ភ្លើង ​លូ​ ការ​ធ្វើ​លិខិត​ស្នាម​អោយ​បាន​ឆាប់​រហ័ស​ គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​សង្កាត់​វាល​វង់។ លោក ​ម៉ន ​ហេន ចៅ​សង្កាត់​វាល​វង់ ​ក្រុង​កំពង់​ចាម បាន​ប្រាប់​អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​ VOA​ ថា​ ការ​បម្រើ​ប្រជា​ពល​រដ្ឋ​កន្លង​មក​លោក​សង្ឃឹម​ថា​ នឹង​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​ នេះ ​ទោះ​បី​ជា​មាន​គណ​បក្ស​ផ្សេង​ៗ​ទៀត​មក​ប្រកួត​ប្រជែង​ក៏​ដោយ៕

XS
SM
MD
LG