ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ រាជ ​ផាវឿន៖ «តួ​នាទី​ចៅ​សង្កាត់​សំខាន់​ណាស់​ដើម្បី​​ជួយ​សម្រួល​រាល់​បញ្ហា​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បម្រើ​សេវា​របស់​ចៅ​សង្កាត់​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន ​បាន​កំពុង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​សន្លឹក​ឆ្នោត​ តាំង​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​មូល​ដ្ឋាន ​ដល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ។ មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​ និង​ក្រុម​សង្គម​ស៊ី​វិល​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​ សកម្ម​ភាព​បម្រើ​សេវា​ជូន​ប្រជា​ពល​រដ្ឋ​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ពិត​ជា​មាន​ឥទ្ធិ​ពល​ខ្លាំង​ដល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ។ នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​ ១​ ខណ្ឌ​ឬស្សី​កែវ​ ក្រុង​ភ្នំពេញ ​មាន​ ៦ ​ភូមិ​ មាន​ប្រជា​ពល​រដ្ឋ ​ជាង​ ៨០០០​គ្រួសារ​រស់នៅ​ ហើយ​ពួកគេ​ភាគ​ច្រើន​ប្រកប​របរ​ជា​កម្ម​ករ ​អា​ជីវករ ​និង​មន្ត្រី​រាជ​ការ​ជា​ដើម​ ។ លោក​ស្រី ​រាជ ​ផាវឿន​ ​អាយុ​ ៧០ ​ឆ្នាំ​ បាន​ឡើង​កាន់​តំណែង​ជា​ចៅ​សង្កាត់​កាល​ពី​ដើម​ឆ្នាំ​២០១៩។ លោក​ស្រី​ រាជ​ ផាវឿន ​បាន​ប្រាប់​អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​ VOA​ ថា​ តួ​នាទី​ចៅ​សង្កាត់​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​សម្រួល​រាល់​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

XS
SM
MD
LG