ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ លោក​ គល់​ បញ្ញា​ សម្តែង​ការបារម្ភ​ចំពោះ​ការ​បោះឆ្នោត​ឃុំសង្កាត់​នាពេល​ខាងមុខ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​សល់ជាងមួយ​ខែកន្លះ​ទៀតទេ ការបោះ​ឆ្នោតឃុំសង្កាត់​នឹងមកដល់​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៥ ខែ​មិថុនា​ខាងមុខ។​ ក្រោយ​ពី​បញ្ចប់​ការ​ចុះ​ឈ្មោះ​គណបក្ស​ យើង​ឃើញ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង។ បេក្ខជន​សរុប​មាន​ចំនួន​​ជាង​ ៨៤.០០០​នាក់ ត្រូវ​​បាន​ចុះ​ឈ្មោះ​​ក្នុង​បញ្ជី​បេក្ខភាព ​ដែល​ក្នុង​នោះ​ ​៦១%​ នៃ​ពួកគេ​ មកពី​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​កាន់អំណាច​សព្វថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​ សម រង្ស៊ី ដែល​ប្តូរឈ្មោះ​មក​ជា​គណបក្ស​ភ្លើងទៀន។ លោក គល់​ បញ្ញា​ ជាទីប្រឹក្សា​នៃ​​អង្គការ​ខុមហ្វ្រែល​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោត​ឃុំសង្កាត់​នេះ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​​​បរិយាកាស​មុន​បោះ​ឆ្នោត​មាន​ភាព​សេរី​ និង​ត្រឹមត្រូវ​យ៉ាងហោច​ណាស់​ឲ្យបាន​ត្រឹម​ស្តង់ដា​អតិបរិមា​ដែល​សង្គម​ស៊ីវិល​បានស្នើ៕ (អ្នកនាង ខាន់ សុគុំមនោ, ​Hello VOA, ភ្នំពេញ, ១៨ មេសា ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG