ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ណៃ សារុន៖ «គ្រឿង​ញៀន​គឺ​ជា​បញ្ហា​អាទិភាព​សំខាន់​បំផុត​ដែល​ត្រូវតែ​ទប់​ស្កាត់»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​យុវជន​កម្ពុជា​បាន​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ តាំង​ពី​អាណត្តិ​ទី​ ៤ ​កាលពី​ឆ្នាំ ២០១៧ មក​ម្លេះ។​នៅ​ក្នុង​អាណត្តិ​នេះ​ គណ​បក្ស​យុវជន​កម្ពុជា​មាន​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេ​ឃុំ​ចំនួន​ ១១៤ ​ក្នុង​ចំណោម​ឃុំ​សង្កាត់សរុប ​១.៦៥២​ ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​មេ​ឃុំ​ឬ​ចៅ​សង្កាត់។ ឃុំ​ ត្រមែង ​ស្រុក​ឈូក​ ខេត្ត​កំពត​ មាន​ភូមិ​ចំនួន ៥។ នៅ​ឃុំ​នេះ ​សន្តិ​សុខ​សង្គម​ គឺ​ជា​ប​ញ្ហា​ចម្បង​ដែល​ត្រូវ​ដោះស្រាយ។ អ្នកស្រី ​ធីតា ​វីន ​អ្នក​យក​ព័ត៌មាន​ឲ្យ​វីអូអេ​ប្រចាំ​រាជធានី​ភ្នំពេញ បាន​សម្ភាសន៍​លោក ​ណៃ ​សារុន​ អាយុ​៣៨​ឆ្នាំ ​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​មេឃុំ ​ត្រមែង ​ស្រុក​ឈូក ​ខេត្ត​កំពត​ នៃ​គណបក្ស​យុវជន​កម្ពុជា។ លោក​ ណៃ ​សារុន​ បាន​ឲ្យ​ដឹង​ថា​ គ្រឿង​ញៀន​គឺ​ជា​បញ្ហា​អទីភាព​សំខាន់​បំផុត​ដែល​ត្រូវតែ​ទប់​ស្កាត់​ នៅ​ពេល​លោក​ជាប់​ឆ្នោត​ជា​មេ​ឃុំ៕

XS
SM
MD
LG