កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ កុម្ភៈ ២០២០
![ស្ត្រីចំណាស់ពាក់ម៉ាស់ការពារមុខកំពុងអង្គុយនៅក្នុងផ្ទះដែលផ្ដល់ការថែទាំសុខភាព នៅទីក្រុងហុងកុង ប្រទេសចិន។](https://gdb.voanews.com/857498cc-2eda-421f-af30-e0e922018e75_w1024_q10_s.jpg)
១
ស្ត្រីចំណាស់ពាក់ម៉ាស់ការពារមុខកំពុងអង្គុយនៅក្នុងផ្ទះដែលផ្ដល់ការថែទាំសុខភាព នៅទីក្រុងហុងកុង ប្រទេសចិន។
![កសិករចូលរួមបាតុកម្មដោយមានទាំងត្រាក់ទ័រមកជាមួយផង ដើម្បីទាមទារតម្លៃសមរម្យសម្រាប់ផលិតផលរបស់ពួកគេ នៅជិតទីលានប្រជល់គោ ក្នុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/d1f398cd-bfdf-4d49-9af3-9feedb973f9b_w1024_q10_s.jpg)
២
កសិករចូលរួមបាតុកម្មដោយមានទាំងត្រាក់ទ័រមកជាមួយផង ដើម្បីទាមទារតម្លៃសមរម្យសម្រាប់ផលិតផលរបស់ពួកគេ នៅជិតទីលានប្រជល់គោ ក្នុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ។
![គ្រាប់រ៉ុកកែតរបស់យោធាតួកគីត្រូវបានបាញ់ចេញពីទីតាំងនៅជនបទមួយ ក្នុងខេត្ត Idlib ប្រទេសស៊ីរី ដោយបាញ់សំដៅទៅកាន់ទីតាំងកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី នៅទីជនបទ ខេត្ត Aleppo ដែលនៅជិតនោះ។](https://gdb.voanews.com/beb0a1cc-83ba-4601-8e76-415a8fffe5d4_w1024_q10_s.jpg)
៣
គ្រាប់រ៉ុកកែតរបស់យោធាតួកគីត្រូវបានបាញ់ចេញពីទីតាំងនៅជនបទមួយ ក្នុងខេត្ត Idlib ប្រទេសស៊ីរី ដោយបាញ់សំដៅទៅកាន់ទីតាំងកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី នៅទីជនបទ ខេត្ត Aleppo ដែលនៅជិតនោះ។
![ក្រុមស្ត្រីកំពុងរាំដោយស្លៀកពាក់សម្លៀកបំពាក់ស្ដើងៗ ក្នុងពិធីបុណ្យគោម ដែលជាផ្នែកមួយនៃការប្រារព្ធបុណ្យចូលឆ្នាំចិន នៅជិតមាត់ទឹក នៃទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់។](https://gdb.voanews.com/8d76f82a-792c-4d62-808e-e385c4c15a43_w1024_q10_s.jpg)
៤
ក្រុមស្ត្រីកំពុងរាំដោយស្លៀកពាក់សម្លៀកបំពាក់ស្ដើងៗ ក្នុងពិធីបុណ្យគោម ដែលជាផ្នែកមួយនៃការប្រារព្ធបុណ្យចូលឆ្នាំចិន នៅជិតមាត់ទឹក នៃទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់។
![ក្រុមសកម្មជនមកពី«ក្រុមយុវជនយុត្តិធម៌អាកាសធាតុ» កំពុងបាតុកម្មនៅថ្ងៃក្ដីនៃក្ដីស្រលាញ់ ប្រឆាំងនឹងផែនការថ្នាក់ជាតិអំពីថាមពល និងអាកាសធាតុ នៅទីក្រុង ជូបហ្សាណា (Ljubljana) ប្រទេសស្លូវេនី។](https://gdb.voanews.com/6e5f940b-a298-471f-b81e-021ae2d8c408_w1024_q10_s.jpg)
៥
ក្រុមសកម្មជនមកពី«ក្រុមយុវជនយុត្តិធម៌អាកាសធាតុ» កំពុងបាតុកម្មនៅថ្ងៃក្ដីនៃក្ដីស្រលាញ់ ប្រឆាំងនឹងផែនការថ្នាក់ជាតិអំពីថាមពល និងអាកាសធាតុ នៅទីក្រុង ជូបហ្សាណា (Ljubljana) ប្រទេសស្លូវេនី។
![អ្នកដំណើរម្នាក់សម្ដែងការអរគុណ នៅពេលគាត់ចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា បន្ទាប់ពីកប៉ាល់នេះបានសំចតនៅខេត្តនេះ ក្រោយពេលប្រទេសផ្សេងទៀតនៅទ្វីបអាស៊ីបានបដិសេធមិនឲ្យសំចតនៅកំពង់ផែរបស់ពួកគេ ដោយការភ័យខ្លាចជំងឺ COVID-19 ដែលកំពុងរាលដាល។](https://gdb.voanews.com/90869b69-d34c-4fa5-95d5-df9965bd16c4_w1024_q10_s.jpg)
៦
អ្នកដំណើរម្នាក់សម្ដែងការអរគុណ នៅពេលគាត់ចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា បន្ទាប់ពីកប៉ាល់នេះបានសំចតនៅខេត្តនេះ ក្រោយពេលប្រទេសផ្សេងទៀតនៅទ្វីបអាស៊ីបានបដិសេធមិនឲ្យសំចតនៅកំពង់ផែរបស់ពួកគេ ដោយការភ័យខ្លាចជំងឺ COVID-19 ដែលកំពុងរាលដាល។
![ស្ត្រីជនជាតិឥណ្ឌាកាន់សាសនាឥស្លាមម្នាក់ កាន់ទៀនក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ដែលក្រុមប្រឆាំងនិយាយថា ច្បាប់នេះគំរាមដល់អត្តសញ្ញាណផ្លូវលោករបស់ប្រទេសឥណ្ឌា ក្នុងទីក្រុង Bangalore ប្រទេសឥណ្ឌា។](https://gdb.voanews.com/8d6ad9ca-3547-4c7c-93a0-1dd14133ad75_w1024_q10_s.jpg)
៧
ស្ត្រីជនជាតិឥណ្ឌាកាន់សាសនាឥស្លាមម្នាក់ កាន់ទៀនក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ដែលក្រុមប្រឆាំងនិយាយថា ច្បាប់នេះគំរាមដល់អត្តសញ្ញាណផ្លូវលោករបស់ប្រទេសឥណ្ឌា ក្នុងទីក្រុង Bangalore ប្រទេសឥណ្ឌា។
![អ្នកដំណើរកំពុងត្រៀមសម្លៀកបំពាក់ នៅពេលពួកគេចូលរួមពិធីតាំងពិព័រណ៍ Salvador Dali នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/7dfded4d-132b-4a40-b464-52e469f4e243_w1024_q10_s.jpg)
៨
អ្នកដំណើរកំពុងត្រៀមសម្លៀកបំពាក់ នៅពេលពួកគេចូលរួមពិធីតាំងពិព័រណ៍ Salvador Dali នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។