កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៣ កុម្ភៈ ២០២០
![យន្តហោះកងទ័ពជើងទឹកសិង្ហបុរី F-15SG ចូលរួមក្នុងការសម្ដែងនៅលើអាកាស នៅក្នុងពិធីពិព័រណ៍ទ័ពអាសរបស់សិង្ហបុរី។](https://gdb.voanews.com/663c608d-33ee-4cd8-a498-1d05865417bf_w1024_q10_s.jpg)
១
យន្តហោះកងទ័ពជើងទឹកសិង្ហបុរី F-15SG ចូលរួមក្នុងការសម្ដែងនៅលើអាកាស នៅក្នុងពិធីពិព័រណ៍ទ័ពអាសរបស់សិង្ហបុរី។
![ប្រធានាធិបតីបារាំង Emmanuel Macron ដែលអមដំណើរដោយលោក Mathieu Dechavanne ប្រធានប្រតិបត្តិក្រុមហ៊ុន Compagnie du Mont-Blanc និងអ្នកសិក្សាពីផែនទឹកកក លោក Luc Moreau កំពុងទស្សនាភ្នំទឹកកក Mer de Glace ដែលជាកន្លែងមានទឹកកកធំបំផុតរបស់ប្រទេសបារាំង។ កម្រិតទឹកកកកនៅភ្នំទឹកកកនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលស្ថិតនៅតំបន់ Chamonix។](https://gdb.voanews.com/12621575-2faa-48d7-9dcc-fbf270b788c2_w1024_q10_s.jpg)
២
ប្រធានាធិបតីបារាំង Emmanuel Macron ដែលអមដំណើរដោយលោក Mathieu Dechavanne ប្រធានប្រតិបត្តិក្រុមហ៊ុន Compagnie du Mont-Blanc និងអ្នកសិក្សាពីផែនទឹកកក លោក Luc Moreau កំពុងទស្សនាភ្នំទឹកកក Mer de Glace ដែលជាកន្លែងមានទឹកកកធំបំផុតរបស់ប្រទេសបារាំង។ កម្រិតទឹកកកកនៅភ្នំទឹកកកនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលស្ថិតនៅតំបន់ Chamonix។
![បុរសជនជាតិជប៉ុនអាយុ ១១២ ឆ្នាំ គឺលោក Chitetsu Watanabe ថតរូបនៅជិតសំណេរដែលសរសេរថា «លេខ១នៅលើពិភពលោក» បន្ទាប់ពីលោកត្រូវបានប្រគល់ពានរង្វាន់ក្នុងនាមជាបុរសដែលមានអាយុវែងបំផុតនៅលើពិភពលោក ដែលរស់នៅទីក្រុង Joetsu ខេត្ត Niigata។](https://gdb.voanews.com/ccb461b7-3045-4a9d-bdc4-0b88fdbb3d80_w1024_q10_s.jpg)
៣
បុរសជនជាតិជប៉ុនអាយុ ១១២ ឆ្នាំ គឺលោក Chitetsu Watanabe ថតរូបនៅជិតសំណេរដែលសរសេរថា «លេខ១នៅលើពិភពលោក» បន្ទាប់ពីលោកត្រូវបានប្រគល់ពានរង្វាន់ក្នុងនាមជាបុរសដែលមានអាយុវែងបំផុតនៅលើពិភពលោក ដែលរស់នៅទីក្រុង Joetsu ខេត្ត Niigata។
![ក្មេងប្រុសម្នាក់ពាក់ប្រអប់មួយនៅលើក្បាល នៅឯស្ថានីយ៍រថភ្លើងទីក្រុងសៀងហៃ ប្រទេសចិន។ ](https://gdb.voanews.com/0c716bce-b20f-4339-8afc-2550b256a822_w1024_q10_s.jpg)
៤
ក្មេងប្រុសម្នាក់ពាក់ប្រអប់មួយនៅលើក្បាល នៅឯស្ថានីយ៍រថភ្លើងទីក្រុងសៀងហៃ ប្រទេសចិន។
![ព្រះសង្ឃពុទ្ធសាសនា កំពុងសូត្រមន្តក្នុងពិធីបើកឡើងវិញនូវហាងលក់ទំនិញ Terminal 21 នៅខេត្ត Nakhon Ratchasima ប្រទេសថៃ។ ទីនេះរងនូវការបាញ់ប្រហារកាលពីសប្ដាហ៍មុន។](https://gdb.voanews.com/34226eb7-3574-4c89-82b1-48eabfb9e954_w1024_q10_s.jpg)
៥
ព្រះសង្ឃពុទ្ធសាសនា កំពុងសូត្រមន្តក្នុងពិធីបើកឡើងវិញនូវហាងលក់ទំនិញ Terminal 21 នៅខេត្ត Nakhon Ratchasima ប្រទេសថៃ។ ទីនេះរងនូវការបាញ់ប្រហារកាលពីសប្ដាហ៍មុន។
![ទាហាននៃកងយោធា A Company មកពីកងវរសេនាតូចវិស្វកម្ម 326th នៃកងពលទ័ពអាកាស 101 Airborne កំពុងបំផ្ទុះជញ្ជាំង ក្នុងពេលហ្វឹកហាត់នៅ Fort Campbell រដ្ឋ Kentucky សហរដ្ឋអាមេរិក។](https://gdb.voanews.com/f8b6f634-f7af-4331-9c2d-c70d0a3e23c8_w1024_q10_s.jpg)
៦
ទាហាននៃកងយោធា A Company មកពីកងវរសេនាតូចវិស្វកម្ម 326th នៃកងពលទ័ពអាកាស 101 Airborne កំពុងបំផ្ទុះជញ្ជាំង ក្នុងពេលហ្វឹកហាត់នៅ Fort Campbell រដ្ឋ Kentucky សហរដ្ឋអាមេរិក។
![បុរសម្នាក់កាន់មេក្រូ ហើយកំពុងអង្គុយនៅលើម៉ូតូ នៅពេលបើកបរកាត់មុខឡានដែលសម្អាតទីធ្លាសាធារណៈ នៅជិតកន្លែងរស់នៅរបស់ពលរដ្ឋ នៅស្រុក Panyu ក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន បន្ទាប់ពីមានផការផ្ទុះឡើងនៃជំងឺកូរ៉ូណា នៅក្នុងប្រទេសនេះ។](https://gdb.voanews.com/1ba6b23b-bde8-49f6-b88c-9b3ac3b61687_w1024_q10_s.jpg)
៧
បុរសម្នាក់កាន់មេក្រូ ហើយកំពុងអង្គុយនៅលើម៉ូតូ នៅពេលបើកបរកាត់មុខឡានដែលសម្អាតទីធ្លាសាធារណៈ នៅជិតកន្លែងរស់នៅរបស់ពលរដ្ឋ នៅស្រុក Panyu ក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន បន្ទាប់ពីមានផការផ្ទុះឡើងនៃជំងឺកូរ៉ូណា នៅក្នុងប្រទេសនេះ។
![កូនខ្លាឃ្មុំទឹកកកមួយក្បាលកំពុងដើរជាមួយមេរបស់វាឈ្មោះ Nora នៅសួនសត្វ Schoenbrunn នៅទីក្រុងវីយែន ប្រទេសអូទ្រីស។](https://gdb.voanews.com/3b9fd151-7f4a-4889-a387-d834d2033945_w1024_q10_s.jpg)
៨
កូនខ្លាឃ្មុំទឹកកកមួយក្បាលកំពុងដើរជាមួយមេរបស់វាឈ្មោះ Nora នៅសួនសត្វ Schoenbrunn នៅទីក្រុងវីយែន ប្រទេសអូទ្រីស។
![តារាបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតរបស់លោក Marc Jacobs សម្រាប់រដូវរងា ឆ្នាំ ២០២០ នៅក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុងញូវយ៉ក។](https://gdb.voanews.com/cfb1c2f9-b7af-4005-9fae-ef6913cfcaed_w1024_q10_s.jpg)
៩
តារាបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតរបស់លោក Marc Jacobs សម្រាប់រដូវរងា ឆ្នាំ ២០២០ នៅក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុងញូវយ៉ក។
![ប្រភេទសត្វជ្រូកព្រៃឈ្មោះ Valentina អាយុ ៣ ថ្ងៃ ដែលបានកើតដោយបង្ខំហើយជាសត្វដែលជិតផុតពូជនៅទ្វីបអាមេរិកកណ្ដាល កំពុងនៅជិតមេរបស់វានៅសួនសត្វជាតិ ក្នុងទីក្រុងម៉ាណាហ្គា ប្រទេសនីការ៉ាហ្គា។](https://gdb.voanews.com/f827b95d-3742-4ea1-9c4f-c980e14906a8_w1024_q10_s.jpg)
១០
ប្រភេទសត្វជ្រូកព្រៃឈ្មោះ Valentina អាយុ ៣ ថ្ងៃ ដែលបានកើតដោយបង្ខំហើយជាសត្វដែលជិតផុតពូជនៅទ្វីបអាមេរិកកណ្ដាល កំពុងនៅជិតមេរបស់វានៅសួនសត្វជាតិ ក្នុងទីក្រុងម៉ាណាហ្គា ប្រទេសនីការ៉ាហ្គា។