ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​រាយការណ៍​ថា មនុស្ស​ជិត​កន្លះ​លាន​នាក់​បាន​ប៉ះពាល់​ជិត​ស្និត​ជាមួយ​អ្នក​ដែល​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស


ប្រជាជន​ក្នុង​ប្រទេស​ចិន​ពាក់ម៉ាស​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិនកាលពី​ថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ២០២០។
ប្រជាជន​ក្នុង​ប្រទេស​ចិន​ពាក់ម៉ាស​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិនកាលពី​ថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ២០២០។

គណកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន​រាយការណ៍​ថា ជនជាតិ​ចិន​ជិត​កន្លះ​លាន​នាក់​បាន​ប៉ះពាល់​ជិតស្និត​ជាមួយ​នឹង​អ្នក​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​ដែល​មាន​ប្រភព​មក​ពី​ទីក្រុង​វូហាន ប្រទេស​ចិន។

គិត​ត្រឹមថ្ងៃ​ព្រហស្បតិ៍​មនុស្ស​ជាង ៤៧ម៉ឺន​នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ប៉ះពាល់​ជិត​ស្និត​ជាមួយ​នឹង​អ្នក​ដែល​ឆ្លង​មេរោគ​នេះ។ ហើយ​មនុស្ស​ជាង​១៨ម៉ឺន​នាក់​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន។ នេះ​បើ​យោង​តាម​គណកម្មការ​សុខាភិបាល​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន។

មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ COVID-19​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៦ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ចិន​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍។ ពួក​គេ​ក៏​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​មនុស្ស​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ដែល​ឆ្លង​មេរោគ​នេះ ដែល​មាន​ចំនួន​ជិត ១៩ម៉ឺន​នាក់​នៅ​ក្នុង​របាយការណ៍​មួយ​របស់​គណៈកម្មការ​នេះ​កាលពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ។

គណកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន​បាន​ចាប់​ផ្តើម​ចេញ​ផ្សាយ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​អំពី​ការ​វិវត្តន៍​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​ចិន៕

XS
SM
MD
LG