លោកអនុប្រធានាធិបតី Pence បាននិយាយទៀតថា មានរដ្ឋចំនួន១២ ដែលកំពុងមានករណីឆ្លងនិងភាគរយវិជ្ជមានកើនឡើង ហើយរដ្ឋ២៨ផ្សេងទៀតមានស្ថានភាពមួយនៃស្ថានភាពពីរនេះ។
ប្រទេសឡាវកំពុងប្រឈមនឹងហានិភ័យខ្ពស់រួចទៅហើយចំពោះអ្វីដែលក្រុមអ្នកវិភាគហៅថា «បន្ទុកបំណុល» មុនពេលមានការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា ហើយបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ នឹងបង្កើនហានិភ័យក្នុងការស្នើសុំកម្ចីបរទេសបន្ថែមទៀត។
គេហទំព័រឈ្មោះ AmadNews របស់លោក Zam បានបង្កើតគណនីតាមបណ្តាញ Telegram ដ៏មានប្រជាប្រិយភាព ដែលបានជួយផ្តល់ដំណឹងដល់ពលរដ្ឋអំពីពេលវេលានៃបាតុកម្មនិងផ្សាយព័ត៌មានដ៏គួរឲ្យអាម៉ាស់របស់មន្ត្រីអ៊ីរ៉ង់។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថាតើហេតុអ្វីលោកប្រធានាធិបតីមិនត្រូវគេជូនដំណឹង អ្នកនាំពាក្យសេតវិមាន អ្នកស្រី Kayleigh McEnany កាលពីថ្ងៃចន្ទបញ្ជាក់ថា ព័ត៌មានចារកម្មត្រូវគេបញ្ជាក់ថា ពិតសិនមុននឹងត្រូវជូនដំណឹងដល់ប្រធានាធិបតី ហើយករណីមិនត្រូវបានបញ្ជាក់ទេ។
លោក Hubert Minnis នាយករដ្ឋមន្រ្តីបាហាម៉ាបានជំរុញយ៉ាងខ្លាំងដល់ពលរដ្ឋកុំឱ្យធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសនានាដែលជំងឺកូវីដ១៩ កំពុងឡើងឆ្លងខ្លាំងរួមទាំងសហរដ្ឋអាមេរិកដែលជាទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេសបាហាម៉ា។
មួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោត ពួកអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិកចង់ដឹងនៅថ្ងៃអង្គារនេះថាតើនរណាឈ្នះការបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យសម្រាប់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។
More than 30 U.S. states have reported case number surges after taking steps to reopen.
ចាប់តាំងពីរដ្ឋាភិបាលតាមរដ្ឋជាច្រើនបានបើកសកម្មភាពក្នុងរដ្ឋឡើងវិញ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងរដ្ឋជាង៣០បានកើនឡើង។
រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា បេឡារុស ប៊ែលហ្សិក អាល្លឺម៉ង់ ប៉ាឡេស្ទីន បារាំង ស៊ែប៊ី ស៊ូដង់ និងអាហ្វ្រិកខាងត្បូង។
So-called 'G4' virus is genetic offspring of virus that killed hundreds thousands of people during 2009 pandemic.
មេរោគកូរ៉ូណាកំពុងរាលដាលយ៉ាងលឿន និងនៅទីកន្លែងជាច្រើនក្នុងសហរដ្ឋអាមេរិកដែលមានការពិបាកនឹងគ្រប់គ្រង។ នេះតាមអ្នកជំនាញកំពូលម្នាក់ដែលបាននិយាយកាលពីថ្ងៃចន្ទនៅពេលដែលរដ្ឋខ្លះ មានករណីឆ្លងថ្មីខ្ពស់ជារៀងរាល់ថ្ងៃ។
សហរដ្ឋអាមេរិកនឹងបញ្ចប់ការនាំចេញឧបករណ៍វិស័យការពារប្រទេស និងបច្ចេកវិទ្យាដែលមានប្រភពនៅក្នុងសហរដ្ឋអាមេរិកទៅកាន់ទីក្រុងហុងកុង ដូចដែលខ្លួនធ្វើសម្រាប់ប្រទេសចិនដោយលើកហេតុផលពីគោលបំណងសន្តិសុខជាតិ។
New law, approved on eve of anniversary of Britain’s 1997 handover of Hong Kong, extends Beijing’s control into semi-autonomous financial hub.
រដ្ឋសភាប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិដ៏ប្រទាំងប្រទើសមួយសម្រាប់ទីក្រុងហុងកុង ដែលសហរដ្ឋអាមេរិក និងសកម្មជនទាមទារប្រជាធិបតេយ្យនានាជឿថា នឹងច្រោះយកសេរីភាពរបស់ទីក្រុងហុងកុងបន្ថែមទៀត។
កងកម្លាំងសន្តិសុខប៉ាគីស្ថាននិយាយថា ពួកគេបានសម្លាប់ខ្មាន់កាំភ្លើង៤នាក់ដែលព្យាយាមវាយប្រហារអគារទីផ្សារជួញដូរភាគហ៊ុននៅក្នុងទីក្រុងការ៉ាជី ភាគនិរតីប្រទេសបាគីស្ថានកាលពីព្រឹកថ្ងៃចន្ទ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃចន្ទថាខ្លួនធានាបាននូវការផ្គត់ផ្គង់ចំនួនថ្នាំ remdesivir ដែលគេគិតថាជាថ្នាំដែលជួយឲ្យអ្នកជំងឺកូវីដ១៩អាចជាសះស្បើយបានលឿនជាង។
More than 7,000 people in Mianning county in Sichuan province have been evacuated from their homes, which were inundated by flash floods.
Hundreds turn out as self-ruled island holds parade in honor of LGBTQ community, success in response to coronavirus.
ព័ត៌មានអំពីមេរោគកូរ៉ូណាបង្ហាញនូវភាពងងឹតឡើងជារៀងរាល់ថ្ងៃហើយពួកអ្នកវិទ្យាសាស្រ្តកំពូលៗ កំពុងព្រមានប្រជាពលរដ្ឋកុំឱ្យមានសុទិដ្ឋិនិយមខ្លាំងពេកលើថ្នាំវ៉ាក់សាំងចាក់ការពារ។
ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកស្ថិតនៅក្នុងចំណោមផ្នែកនានារបស់ពិភពលោកដែលការកើនឡើងនូវករណីមេរោគកូរ៉ូណាកំពុងជំរុញឱ្យពួកអាជ្ញាធរដាក់ការរឹតត្បិតឡើងវិញដែលមានន័យថា បញ្ឈប់ការរាលដាលនៃវីរុសនោះ។
ព័ត៌មានផ្សេងទៀត