ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កើន​ឡើង​នូវ​ជំងឺ​កូវីដ១៩​ធ្វើ​ឱ្យ​ដាក់​ការ​រឹតត្បិត​ឡើង​វិញ


អ្នកស្រី Mayra Miranda ពាក់​ម៉ាស​ នៅ​ពេល​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ​មួយ​នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
អ្នកស្រី Mayra Miranda ពាក់​ម៉ាស​ នៅ​ពេល​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ​មួយ​នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌា និង​សហរដ្ឋអាមេរិក​ស្ថិត​នៅ​ក្នុង​ចំណោម​ផ្នែក​នានា​របស់​ពិភពលោក​ដែល​ការ​កើន​ឡើង​នូវ​ករណី​មេរោគ​កូរ៉ូណា​កំពុង​ជំរុញ​ឱ្យ​ពួក​អាជ្ញាធរ​ដាក់​ការ​រឹតត្បិត​ឡើង​វិញ​ដែល​មាន​ន័យ​ថា បញ្ឈប់​ការ​រាលដាល​នៃ​វីរុស​នោះ។

ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​ក្នុង​រយៈពេល​១ថ្ងៃ​នៅ​ថ្ងៃចន្ទ​នេះ​មាន​ជិត​២ម៉ឺន​ករណី។ ប្រទេស​នេះ​ស្ថិត​នៅ​ពី​ក្រោយ​សហរដ្ឋអាមេរិក​ប្រេស៊ីល និង​ប្រទេស​រុស្ស៊ី​ក្នុង​ចំនួន​ឆ្លង​សរុប​ចាប់​តាំង​ពី​ការ​រាតត្បាត​បាន​ចាប់ផ្តើម​កាលពី​ចុង​ឆ្នាំ​ទៅ​មក។

ផ្នែក​នានា​នៃ​រដ្ឋ​អាសាម​របស់​ឥណ្ឌា​បាន​ដាក់​ការ​រឹតត្បិត​ឡើង​វិញ​រហូត​ដល់​ថ្ងៃទី១២ ខែកក្កដា ខណៈ​ដែល​រដ្ឋ West Bengal បាន​បន្ត​ការ​រឹតត្បិត​របស់​ខ្លួន​រហូត​ដល់​ចុង​ខែកក្កដា។

ក្នុង​សហរដ្ឋអាមេរិក រដ្ឋ Florida រដ្ឋ​កាលីហ្វ័រញ៉ា រដ្ឋ​តិចសាស និង​រដ្ឋ​អារីហ្សូណា​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​រដ្ឋ​ដែល​បាន​ឃើញ​ការ​កើន​ឡើង​នូវ​មេរោគ​កូរ៉ូណា។

លោក Ron DeSantis អភិបាល​រដ្ឋ Florida បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា លោក​នឹង​បិទ​ឆ្នេរ​សមុទ្រ​នៅ​ក្នុង​រដ្ឋ​របស់​លោក​ម្តង​ទៀត​ដោយ​បាន​ស្តីបន្ទោស​ពួក​យុវជន​ក្មេងៗ​ដែល​រឹង​រុះ​មិន​ពាក់​ម៉ាស និង​អនុវត្ត​ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចំពោះ​ការ​ធ្វើ​ឱ្យ​កើន​ឡើង​នូវ​ករណី​ឆ្លង​ថ្មី​នេះ។

អភិបាល​រដ្ឋ​តិចសាស និង​កាលីហ្វ័រញ៉ា​ក៏​បាន​បិទ​រង្គសាល​ជាច្រើន ដោយ​លោក​ Greg Abbott អភិបាល​រដ្ឋ​តិចសាស​និយាយ​ថា ជំងឺ​កូវីដ១៩​បាន​ក្លាយ​ជា​ការ​គ្រោះថ្នាក់​បំផុត​ទើប​តែ​បីបួន​សប្តាហ៍​កន្លង​មក​នេះ។

ក្នុង​រដ្ឋ​កាលីហ្វ័ញ៉ា លោក​អភិបាល​រដ្ឋ Gavin Newsom បាន​បិទ​រង្គសាល​នៅ​ក្នុង​សង្កាត់​ចំនួន​៧​ដែល​បាន​បើក​ឡើង​វិញ​ ហើយ​បាន​ជំរុញ​ឱ្យ​សង្កាត់​ចំនួន​៨​ថែម​ទៀត​បិទ​ដែរ។

នៅ​ទូទាំង​ប្រទេស​មាន​ការ​ឆ្លង​ជាង​៣ម៉ឺន​៥ពាន់​ករណី​ក្នុង​រយៈពេល​៦ថ្ងៃ​ជាប់ៗ​គ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG