ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឆ្លង​ជំងឺ​កូវីដ១៩​ទូទាំង​សាកលលោក​បាន​ឡើង​ជាង​១០លាន​ករណី


បុគ្គលិក​សុខាភិបាល​ម្នាក់​មើល​ការ​ថត​កាំរស្មី X នៅ​មន្ទីរពេទ្យ Juarez ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​ម្នាក់​មើល​ការ​ថត​កាំរស្មី X នៅ​មន្ទីរពេទ្យ Juarez ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

ព័ត៌មាន​អំពី​មេរោគ​កូរ៉ូណា​បង្ហាញ​នូវ​ភាព​ងងឹត​ឡើង​ជា​រៀងរាល់​ថ្ងៃ​ហើយ​ពួក​អ្នក​វិទ្យាសាស្រ្ត​កំពូលៗ កំពុង​ព្រមាន​ប្រជាពលរដ្ឋ​កុំ​ឱ្យ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ពេក​លើ​ថ្នាំវ៉ាក់សាំង​ចាក់​ការពារ។

ការណី​ឆ្លង​ទូទាំង​សាកលលោក​បាន​ឡើង​ជាង​១០លាន​ករណី ហើយ​ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ជាង​៥សែន​នាក់។ នេះ​តាម​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋអាមេរិក។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចំនួន​ករណី​ថ្មី​នៃ​មេរោគ​កូរ៉ូណា​ប្រចាំ​ថ្ងៃ​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​មាន​១សែន​៨ម៉ឺន​៩ពាន់​ករណី​ដោយ​ប្រទេស​ប្រេស៊ីល​នាំ​មុខ​មាន​៤ម៉ឺន​៧ពាន់​ករណី​ក្នុង​រយៈពេល​២៤ម៉ោង។

ពួក​អ្នក​ជំនាញ​សុខាភិបាល​ជាច្រើន​និយាយ​ថា ចំនួន​ពិតប្រាកដ​នៅ​ជុំវិញ​ពិភពលោក​ អាច​មាន​ច្រើន​ជាង​ចំនួន​ដែល​បាន​រាយការណ៍​ដោយ​សង្ស័យ​ថា ប្រទេស​ខ្លះ​មិន​បាន​រាយការណ៍​ពី​ស្ថិតិ​ជំងឺ​កូវីដ១៩​របស់​ខ្លួន។

រដ្ឋាភិបាល និង​មន្ទីរ​ពិសោធន៍​ចំនួន១៥​កំពុង​ធ្វើ​ខំប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​អភិវឌ្ឍ​ថ្នាំ​វ៉ាក់សាំង​ដោយ​ធ្វើ​ការ​ពិសោធន៍​ទ្រង់ទ្រាយ​ធំ​លើក​ទី១​របស់​ខ្លួន​ត្រូវ​គេ​រំពឹង​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្នុង​សហរដ្ឋអាមេរិក។

ពួក​អ្នក​ស្រាវជ្រាវ​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ពួកគេ​មាន​ផែនការ​សាកល្បង​ថ្នាំ​វ៉ាក់សាំង​នៅ​ប្រទេស​ប្រេស៊ីល​នៅ​ខែសីហា។

លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋអាមេរិក​បាន​មាន​ប្រសាសន៍​ថា ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​អាច​មាន​គ្រប់គ្រាន់​យ៉ាង​រហ័ស​ណាស់​នៅ​ចុង​ឆ្នាំ​នេះ។ ក៏ប៉ុន្តែ​លោក​បាន​និយាយ​ថា ខណៈ​ដែល​លោក​មាន​សុទិដ្ឋិនិយម​នោះ ​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា «យើង​មិន​បាន​ទទួល​ជោគជ័យ​កាលពី​ពេល​មុន។ នេះ​មិនមែន​ជា​ការ​ប្រកួតប្រជែង​ថា​តើ​នរណា​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​មុន​ទេ។ នេះ​ជា​ការ​ធ្វើ​ឱ្យ​ថ្នាំ​វ៉ាក់សាំង​ច្រើន​បាន​ទទួល​ការ​យល់ព្រម​ថា ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទៅ​តាម​លទ្ធភាព​ដែល​លោក​អ្នក​អាច»៕

XS
SM
MD
LG