រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា បេឡារុស ប៊ែលហ្សិក អាល្លឺម៉ង់ ប៉ាឡេស្ទីន បារាំង ស៊ែប៊ី ស៊ូដង់ និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ៣០ មិថុនា ២០២០

១
អ្នកគង្វាលចៀមឃ្វាលសត្វចៀមមួយហ្វូងក្នុងប្រទេសប៉ាឡេស្ទីននៅក្បែរតំបន់ West Bank ទីក្រុង Tomer។

២
ប៉ូលិសបារាំងយាមល្បាតក្នុងសង្កាត់ហិរញ្ញវត្ថុ La Defense ខាងក្រៅទីក្រុងប៉ារីសប្រទេសបារាំង។ ប៉ូលិសនិយាយថាការត្រួតពិនិត្យត្រូវបានធ្វើឡើងហើយសាក្សីម្នាក់បានឃើញបុរសម្នាក់កាន់កាំភ្លើងគឺមិនពិត។

៣
សិស្សកំពុងធ្វើវិញ្ញាសារប្រឡងចូលសាកលវិទ្យាល័យនៅក្នុងសាល Belgrade Fair ក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី។

៤
ប៉ូលិសកូបកម្មរារាំងបាតុករនៅក្បែរអគារសភាក្នុងទីក្រុង Omdurman រដ្ឋ Khartoum ប្រទេសស៊ូដង់។

៥
ឆ័ត្រចំរុះពណ៌ត្រូវបានគេព្យួរដើម្បីអបអរទិវាស្រាក្នុងសង្កាត់ Charlottenburg ទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

៦
បុរសម្នាក់និងសិល្បករពីរនាក់ស្លៀកឈុតប្លែកៗដើម្បីអបអរខួបលើកទី៦០នៃទិវាឯករាជ្យជាតិរបស់ប្រទេសកុងហ្គោពីប្រទេសប៊ែលហ្សិក។

៧
តារាម៉ូដែល បង្ហាញម៉ូដ«២០៣៣(យុវជន)» ច្នៃឡើងដោយអ្នកស្រី Anastasiya Kutepova ជនជាតិបេឡារុសនៅក្នុងកម្មវិធីបង្ហាញម៉ូដ Fashion Mill ក្នុងរដ្ឋធានី Minsk។

៨
បុរសពីរនាក់ពាក់ម៉ាស់ដើរកាត់ផ្ទាំងផលិតផលសក់នៅក្នុងទីក្រុង Soweto អាហ្រ្វិកខាងត្បូងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។