មួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោត ពួកអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិកចង់ដឹងនៅថ្ងៃអង្គារនេះថាតើនរណាឈ្នះការបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យសម្រាប់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។
អ្នកឈ្នះនឹងប្រឈមតទល់ជាមួយលោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភានៅក្នុងការបោះឆ្នោតសាកលនៅខែធ្នូខាងមុខ។
លោកស្រី Amy MvGrath អតីតអ្នកបើកយន្តហោះចម្បាំងរបស់ទាហានម៉ារីន និងលោក Charles Booker សមាជិកសភារដ្ឋបាននាំមុខគ្នាបន្តិចបន្តួចម្តងម្នាក់ចាប់តាំងពីថ្ងៃបោះឆ្នោតនៅពេលដែលពួកអាជ្ញាធរមូលដ្ឋានបានប្រកាសលទ្ធផលពីការបោះឆ្នោតតាមប្រៃសណីយ៍។
រដ្ឋ Kentucky បានទទួលសន្លឹកឆ្នោតតាមប្រៃសណីយ៍នេះជិត៩សែន ជាចំនួនខ្ពស់មិនធម្មតាមួយដែលបានកើតមានឡើងនៅក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃមេរោគកូរ៉ូណាដែលកំពុងបន្តមានឡើង។
សន្លឹកឆ្នោតតាមប្រៃសណីយ៍ក្នុងចំនួនច្រើននេះក៏ដើរតួនាទីដ៏សំខាន់មួយនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យសម្រាប់អាសនៈសភាតំណាងរាស្រ្តនៅក្នុងរដ្ឋញូវយ៉កដែលបានធ្វើការបោះឆ្នោតកាលពីសប្តាហ៍មុនដែរ៕