កងកម្លាំងសន្តិសុខប៉ាគីស្ថាននិយាយថា ពួកគេបានសម្លាប់ខ្មាន់កាំភ្លើង៤នាក់ដែលព្យាយាមវាយប្រហារអគារទីផ្សារជួញដូរភាគហ៊ុននៅក្នុងទីក្រុងការ៉ាជី ភាគនិរតីប្រទេសបាគីស្ថានកាលពីព្រឹកថ្ងៃចន្ទ។
ក្រុមអ្នកវាយប្រហារនោះបានចូលដល់បរិវេណទីផ្សារភាគហ៊ុន ដោយបាញ់កាំភ្លើង និងគប់គ្រាប់បែកដៃ។ ប៉ុន្តែអាជ្ញាធរថាពួកគេមិនបានសម្រេចចូលក្នុងអគារផ្សារហ៊ុនទេ ដោយត្រូវកម្លាំងសន្តិសុខបាញ់ស្លាប់។
កម្លាំងសន្តិសុខបីនាក់ក៏បានស្លាប់ដែរ ហើយមនុស្ស៧នាក់ រួមទាំងមន្ត្រីប៉ូលិស៣នាក់ផងត្រូវរងរបួសនិងក្នុងការបាញ់គ្នានោះ។
ក្រុមបំបែករដ្ឋឈ្មោះ កងទ័ពកម្លាំងរំដោះ Baluchistan Liberation Army បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារកាលពីព្រឹកថ្ងៃចន្ទនេះ៕