ប្រទេសអូស្ត្រាលី កំពុងបញ្ជាឱ្យបិទទីកន្លែងពាណិជ្ជកម្មមិនសំខាន់នៅក្នុងទីក្រុង Melbourne ដែលជាទីក្រុងធំទី២របស់ខ្លួនចំនួន៦សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធខាងមុខទៅនៅពេលដែលពួកអាជ្ញាធរព្យាយាមត្រួតត្រាការផ្ទុះឡើងដែលមានជិតចំនួនពាក់កណ្តាលនៃករណីឆ្លងថ្មីនៅក្នុងប្រទេស។
ពួកអ្នកជំនាញខាងមេរោគកូរ៉ូណារបស់សេតវិមានបាននិយាយថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាបានស្ថិតនៅក្នុងដំណាក់កាលថ្មីដោយកំពុងក្លាយជាការរាលដាលដ៏ខ្លាំងនៅក្នុងតំបន់ជនបទ និងទីក្រុងធំៗ។
n July Rong Chhun accused the government of "irregularities" at Cambodia's eastern border, which, according to him, caused locals to lose farmland.
ខ្យល់ព្យុះ Isaias មានកម្លាំងខ្យល់ថេរក្នុងកម្រិតអតិបរមា ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅព្រឹកថ្ងៃច័ន្ទនេះ និងត្រូវគេរំពឹងថានឹងនៅតែជាខ្យល់ព្យុះត្រូពិចដ៏ខ្លាំងក្លាដដែលនៅពេលដែលវាបង្អុរភ្លៀង។
ភាគីទាំងពីរនៅខ្វែងគំនិតគ្នាខ្លាំងលើទំហំនៃកញ្ចប់ថវិកាជំនួយនេះ ដោយគណបក្សប្រជាធិបតេយ្យចង់ឲ្យកញ្ចប់ថវិកាជំនួយនេះមានទំហំ ៣ លានលានដុល្លារ ចំណែកឯគណបក្សសាធារណរដ្ឋវិញចង់ឲ្យកញ្ចប់ថវិកាជំនួយមានទំហំត្រឹមតែ ១ លានលានដុល្លារប៉ុណ្ណោះ៕
ការស្ទង់មតិមួយរបស់កាសែត New York Times ទៅលើសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកចំនួន ២៧០ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៦.៦០០ ករណីក្នុងចំណោមនិស្សិត និងបុគ្គលិកសាកលវិទ្យាល័យនានា និងបានរកឃើញករណីស្លាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ចំនួន ១៤ ករណីផងដែរ។
លោក Mike Pompeo បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «គ្មានហេតុផលយកជាការបានណាមួយសម្រាប់ការពន្យារពេលដ៏យូរដូច្នេះទេ»។
សេដ្ឋកិច្ចនៃតំបន់ Eurozone អឺរ៉ុបដែលមាន១៩ប្រទេសបានថយចុះរហូតដល់ជាង១២% ក្នុងត្រីមាសទី២ពីខែមេសា ដល់ខែមិថុនា ដែលជាការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងបំផុតមិនធ្លាប់មាន។
មេដឹកនាំក្រុងហុងកុង អ្នកស្រី Carrie Lam ថ្លែងកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលហុងកុងនឹងពន្យារពេលការបោះឆ្នោតសភាដែលគេបានរំពឹងទុកយ៉ាងខ្លាំងនោះរយៈពេល១ឆ្នាំ ដោយលើកពីស្ថានភាពការឆ្លងរាតត្បាតជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរនៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តរបស់ចិនមួយនេះ។
ប្រទេសវៀតណាមកាលពីសុក្របានរាយការណ៍អំពីករណីស្លាប់ដំបូងពីជំងឺកូវីដ១៩ ក្រោយពីប្រទេសនេះបានទទួលការសាទរពីជុំវិញពិភពលោកថា បានចាត់វិធានការថ្នាក់ជាតិដ៏ជោគជ័យមួយដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។
លោកអូបាម៉ាថ្លែងថា ឥឡូវនេះពលរដ្ឋអាមេរិកស្បែកខ្មៅអាចបោះឆ្នោតបានហើយ ប៉ុន្តែថា «មានអ្នកកំពុងកាន់អំណាចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីមិនលើកទឹកចិត្តឲ្យពលរដ្ឋទៅបោះឆ្នោតទេ»។
កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅលើពិភពលោក។
គ្រាប់បែកបង្កប់ក្នុងរថយន្តមួយ បានផ្ទុះនៅក្នុងទីរួមខេត្ត Logarn នៃប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ និងរាប់សិបនាក់ទៀត រងរបួស។ នេះបើតាមសម្តីមន្ត្រីក្នុងតំបន់ដែលបាននិយាយប្រាប់វីអូអេ។
អតីតសាស្ត្រាចារ្យច្បាប់ចិនដែលជាអ្នកនិយាយរិះគន់ឥតសំចៃ បានជួលក្រុមមេធាវីដើម្បីការពារលោកប្រឆាំងនឹងការចោទប្រកាន់ពីការរួមភេទជាមួយពេស្យាចារ។
ការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩នៅក្នុងប្រទេសជាច្រើន មួយផ្នែកបណ្តាលមកការមិនប្រុងប្រយ័ត្នរបស់ពួកយុវជនក្មេងៗក្នុងអំឡុងនៃរដូវក្តៅនៅអឌ្ឍគោលខាងជើង។
ច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសដែលចិនបានអនុម័តកាលពីពេលថ្មីៗនេះសម្រាប់ទីក្រុងហុងកុងបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមសង្គមស៊ីវិលដ៏រឹងមាំ និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលប្រើដែនដីនោះជាមជ្ឈមណ្ឌលប្រចាំតំបន់។
នៅទ្វីបអាស៊ី ផ្សារហ៊ុន Nikkei នៅជប៉ុនបានធ្លាក់ចុះ០,២% ផ្សារ Hang Seng នៅហុងកុងធ្លាក់ចុះ០,៦% និងផ្សារហ៊ុននៅក្រុងសៀងហៃធ្លាក់ចុះ០,២%។
អាជ្ញាធរហុងកុងបានបដិសេធមិនឲ្យបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យ១២រូបអាចឈរឈ្មោះនៅក្នុងការបោះឆ្នោតសភាក្នុងខែកញ្ញាខាងមុខ។
ព័ត៌មានផ្សេងទៀត