អាជ្ញាធរហុងកុងបានបដិសេធមិនឲ្យបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យ១២រូបអាចឈរឈ្មោះនៅក្នុងការបោះឆ្នោតសភាក្នុងខែកញ្ញាខាងមុខ។
រដ្ឋាភិបាលហុងកុងថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា បេក្ខជនទាំង១២រូបត្រូវបានហាមឃាត់ដោយសារពួកគេបានប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មីដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ទៅលើក្រុងហុងកុង ហើយដោយសារពួកគេកន្លងមកបានគាំទ្រឯករាជ្យភាពហុងកុង។
ក្នុងចំណោមបេកជនទាំង១២នោះក៏មានសកម្មជនគាំទ្រប្រជាធិបតេយ្យវ័យក្មេងសំខាន់មួយរូបគឺលោក Joshua Hong ដែលបានបញ្ជាក់តាមបណ្តាញសង្គម។ លោក Wong ស្ថិតនៅក្នុងចំណោមបេក្ខជនដែលត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងការបោះឆ្នោតបឋមក្រៅផ្លូវការមួយកាលពីដើមខែកក្កដានេះ ដែលមានអ្នកបោះឆ្នោតជាង៦០០.០០០នាក់ប៉ុន្តែត្រូវបានអាជ្ញាធរហុងកុងព្រមានថាអាចជាការបោះឆ្នោតខុសច្បាប់។
ការហាមឃាត់បេក្ខជនប្រឆាំងពីការបោះឆ្នោសភានេះ ជាវិធានការចុងក្រោយរបស់អាជ្ញាធរហុងកុងដើម្បីលុបបំបាត់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យចាប់តាំងពីច្បាប់សន្តិសុខជាតិថ្មីចូលជាធរមានកាលពីថ្ងៃទី១ ខែកក្កដា៕