កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅលើពិភពលោក។
រូបភាពជុំវិញពិភពលោក ៣០ កក្កដា ២០២០

១
រ៉ុក្កែត Atlas V នៃក្រុមហ៊ុន United Launch Alliance ដឹកយានយន្តសម្រាប់ធ្វើដំណើរលើភពព្រះអង្គារ ក្នុងឆ្នាំ២០២០ កំពុងហោះចេញពីបរិវេណបាញ់បង្ហោះ នៅស្ថានីយ៍ Cape Canaveral Air Force នៅរដ្ឋ Florida សហរដ្ឋអាមេរិក។

២
អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងសារកោតសរសើរដល់លោក John Lewis នៅព្រះវិហារ Ebenezer Baptist នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

៣
មនុស្សម្នាកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ មុនពេលចាប់ផ្ដើមពិធីបុណ្យនៃសាសនាឥស្លាម Eid al-Adha ឬពិធីបុណ្យបូជា នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។

៤
អ្នកដើរក្បួនធម្មយាត្រាកាន់សាសនាឥស្លាម កំពុងស្ថិតនៅលើកំពូលកូនភ្នំមានថ្ម ដែលមានឈ្មោះថា «ភ្នំនៃក្ដីករុណា» នៅលើតំបន់ភ្នំ Arafat ក្នុងពេលដើរក្បួនធម្មយាត្រាប្រចាំឆ្នាំនៅជិតទីក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។

៥
អ្នកតុបតែងកំពុងបញ្ចប់ការលាបឲ្យរលោងរូបចម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នៅពេលដែលសារមន្ទីរ Madame Tussauds នៅទីក្រុង Londres ចក្រភពអង់គ្លេស កំពុងត្រៀមបើកទ្វារស្វាគមន៍សាធារណជនឡើងវិញ។

៦
មន្ត្រីអន្តោប្រវេសន៍សហរដ្ឋអាមេរិកម្នាក់ កំពុងរៀបចំការស្បថរបស់ Omar Abdalla ជនជាតិប៉ាឡេស្ទីន ក្នងពិធីស្បថចូលសញ្ជាតិអាមេរិកាំង នៅក្នុងចំណតឡានទំនេរមួយ នៅក្រុង Santa Ana រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ កក្កដា ២០២០។

៧
អ្នកដឹកអីវ៉ានចែកចាយកំពុងសម្រាកនៅលើម៉ូតូ នៅក្បែរកង់សម្រាប់ប្រើប្រាស់រួមគ្នា នៅកន្លែងសម្រាប់មនុស្សដើរ នៅទីក្រុងប៉េកាំង ប្រទេសចិន។

៨
មនុស្សម្នានាំគ្នាបើកភ្លើងទូរស័ព្ទក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងភាពមិនស្មើគ្នានៃជាតិសាសន៍ និងអំពើហិង្សារបស់ប៉ូលិស នៅទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ កក្កដា ២០២០។

៩
ទិដ្ឋភាពពីលើអាកាសបង្ហាញពីក្រុមកម្មករកំពុងបែងចែកថូដាំស្ត្រប៊ែរី នៅទី Dahu ស្រុក Maioli កោះតៃវ៉ាន់។

១០
ក្រុមអ្នកជួយសង្គ្រោះកំពុងស្ថិតនៅកន្លែងចតឡានមួយ នៅលំនៅឋានអាផាតមិនដែលជន់លិចដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទីក្រុង Daejeon សាធារណរដ្ឋកូរ៉េ។

១១
វត្ថុសិល្បៈមួយដែលគេដាក់ឈ្មោះថា «ទីបញ្ចប់» រចនាឡើងដោយវិចិត្រករ Heather Phillipson ត្រូវបានគេដាក់បង្ហាញនៅទីលាន Trafalgar ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

១២
សត្វក្ដាន់កំពុងរត់កាត់ទីវាលមួយនៅភូមិ Kanjari នៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។