ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​​ធ្លាក់​ចុះ​ខ្លាំង​​មិន​ធ្លាប់​មាន​ក្រោយ​មាន​ការ​បិទ​តំបន់​ជា​ច្រើន​ខែ​


រូបឯកសារ៖ ក្រដាស​ប្រាក់ Drachma ដែល​ជា​អតីត​រូបិយប័ណ្ណ​ប្រទេសក្រិក នៅ​ក្រោម​ប្រាក់អឺរ៉ូ​ របស់​សហភាព​អឺរ៉ុប។
រូបឯកសារ៖ ក្រដាស​ប្រាក់ Drachma ដែល​ជា​អតីត​រូបិយប័ណ្ណ​ប្រទេសក្រិក នៅ​ក្រោម​ប្រាក់អឺរ៉ូ​ របស់​សហភាព​អឺរ៉ុប។

សេដ្ឋកិច្ចនៃ​តំបន់ ​Eurozone ​អឺរ៉ុប​ដែល​មាន​១៩​ប្រទេស​បាន​ថយ​ចុះ​រហូត​ដល់​ជាង​១២​% ក្នុង​ត្រីមាសទី​២​ពី​ខែ​មេសា​ ដល់​ខែ​មិថុនា ដែល​ជា​ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ ខណៈ​ដែល​វិធានការ​បិទ​សកម្មភាព​សង្គមនិង​អាជីវកម្ម​នានា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ចាយ​វាយ​របស់​អ្នក​ប្រើប្រាស់។

អ្នក​សេដ្ឋកិច្ច​ថា​ ចំណុច​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង​បំផុត​បាន​កន្លង​ផុត​ហើយ ដោយ​សារ​មាន​ការ​បន្ធូរ​បន្ថយ​វិធានការរឹតត្បិត​ខ្លះ​វិញ ប៉ុន្តែ​ថា ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ហើយងាយ​រង​គ្រោះ​ពី​ការ​ផ្ទួះ​រាតត្បាត​ឡើង​វិញនៃ​កូវីដ១៩។

ប្រទេស​អេស្ប៉ាញ​ ដែល​ធ្លាប់​ជា​កន្លែង​មាន​ការ​ផ្ទុះរាតត្បាត​កូវីដ១៩​ខ្លាំង​ជាង​ដំបូង​នៅ​អឺរ៉ុប ជាមួយ​ប្រទេស​អ៊ីតាលី បាន​ទទួល​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាង​គេ​ ដោយ​មាន​ការ​ធ្លាក់​ចុះ​រហូត​១៨,៥%។ ប្រទេស​បារាំង​ អ៊ីតាលី​ និង​ព័រទុយហ្គាល់​ក៏​បាន​រង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង​ដែរ។

រដ្ឋាភិបាល​នានា​របស់​អឺរ៉ុប​កំពុង​ទប់ស្កាត់​ឱនភាព​សេដ្ឋកិច្ច​នេះ​ដោយ​ចេញ​វិធានការ​ថវិកា​ជំនួយ​សេដ្ឋកិច្ច​យ៉ាង​ច្រើន។ មេដឹកនាំ​អឺរ៉ុប​មក​ទល់​ពេល​នេះ​បាន​ឯកភាព​ចំពោះ​ថវិកា​តម្លៃ​៧៥០​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​សេដ្ឋកិច្ច​ពី​ឆ្នាំ​២០២១​ទៅ៕

XS
SM
MD
LG