ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រកាស​ដាក់​ភាព​អាសន្ន​លើ​រដ្ឋ North Carolina នៅ​ពេល​ខ្យល់​ព្យុះ Isaias ជិត​មក​ដល់


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​ទន្លេ​ Hudson ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ពេល​មាន​ព្យុះ​ត្រូពិច Fay កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០២០។

អ្នក​ព្យាករណ៍​អាកាសធាតុ​បាន​ព្រមាន​ថា ភ្លៀង​ធ្លាក់​ជោគជាំ និង​ខ្យល់​បក់​ខ្លាំងក្លា​អាច​នឹង​កើតឡើង នៅ​ពេល​ដែល​ខ្យល់​ព្យុះ​ត្រូពិច Isaias ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក ដោយ​រំពឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ​នៅ​តំបន់​ចន្លោះ​ព្រំប្រទល់​រវាង​រដ្ឋ North Carolina និង​រដ្ឋ South Carolina។

មជ្ឈមណ្ឌល​ខ្យល់​ព្យុះ​សង្ឃរា​ជាតិ​បាន​បញ្ជាក់​ថា ចំណុច​កណ្ដាល​នៃ​ខ្យល់​ព្យុះ Isaias នៅតែ​ស្ថិត​នៅ​តំបន់​សមុទ្រ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ នៅ​ពេល​ដែល​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​រដ្ឋ Florida កាល់​ពី​យប់​ថ្ងៃ​អាទិត្យ និង​រដ្ឋ Georgia នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ខ្យល់​ព្យុះ Isaias មាន​កម្លាំង​ខ្យល់​ថេរ​ក្នុង​កម្រិត​អតិបរមា ១១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ និង​ត្រូវ​គេ​រំពឹង​ថា​នឹង​នៅតែ​ជា​ខ្យល់ព្យុះ​ត្រូពិច​ដ៏​ខ្លាំងក្លា​ដដែល​នៅ​ពេល​ដែល​វា​បង្អុរ​ភ្លៀង។

លោក​ប្រធានាធិបតី Donald Trump បាន​ប្រកាស​ដាក់​ភាព​អាសន្ន​លើ​រដ្ឋ North Carolina មុន​ពេល​ខ្យល់ព្យុះ​នេះ​ធ្វើ​ដំណើរ​មក​ដល់ ដើម្បី​ទុក​ជំនួយ​សម្រាប់​អាជ្ញាធរ​សហព័ន្ធ​នៅ​ក្នុង​ការ​ជួយ​ទីក្រុង​នានា​ក្នុង​រដ្ឋ​នេះ​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​នេះ។ កាល​ពី​ថ្ងៃ​សៅរ៍ លោក Trump ក៏​ប្រកាស​ស្រដៀងគ្នា​នេះ​ដែរ​សម្រាប់​រដ្ឋ Florida៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG