ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាស្ត្រាចារ្យ​ច្បាប់​ចិន​ដែល​គេ​បណ្តេញ​ចេញ​ពីដំណែង​ជួល​ក្រុម​មេធាវី​ដើម្បីប្រយុទ្ធ​​ការ​ចោទ​ប្រកាន់​ពី​ការ​រួមភេទ​ជាមួយ​ពេស្យាចារ


លោក Xu Zhangrun អតីត​​សាស្ត្រាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​ Tsinghua។

អតីត​សាស្ត្រាចារ្យ​ច្បាប់​ចិន​ដែល​ជា​អ្នកនិយាយ​រិះគន់​ឥត​សំចៃ បាន​ជួល​ក្រុម​មេធាវី​ដើម្បី​ការពារ​លោក​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​រួមភេទ​ជាមួយ​ពេស្យាចារ​ ដោយ​និយាយ​ថា លោក​សង្ឃឹម​ថា ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ខុស​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្យានុភាព​កូន​ក្តី​របស់​លោក។ នេះ​បើ​តាម​មេធាវី​របស់​លោក​ថ្លែង​ប្រាប់​ VOA។

លោក Xu Zhangrun ដែល​ជា​សាស្ត្រាចារ្យ​ច្បាប់នៅសាកលវិទ្យាល័យ​ Tsinghua កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ដំណែង​ពាក់​ព័ន្ធ​នឹង​សីលធម៌​និង​ការបោះពុម្ភ​ផ្សាយ​អត្ថបទ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​គណបក្ស​កុម្មុយនិស្ត​ចិន។ នេះបើ​តាម​សេចក្តីជូន​ដំណឹង​ស្តីពី​ការ​បណ្តេញ​ចេញ​ពី​ការងារ​មក​ពី​និយោជក​របស់​លោក។

មុនពេល​បណ្តេញ​ចេញ​ពីការងារ​នោះ ​លោក​បាន​ត្រូវ​គេ​ឃុំខ្លួន​អស់​រយៈពេល​មួយ​សប្តាហ៍​ កាល​ពី​ដើម​ខែ​កក្កដា​លើ​បទចោទ​ប្រកាន់​ពីការ​រួមភេទ​ជាមួយ​ពេស្យាចារ​នៅ​ក្នុង​ទីក្រុង​ចេងឌូ​ ភាគនារតី​កាល​ពី​ឆ្នាំ​ទៅ។

អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ដែល​និយាយ​រិះ​គន់​រដ្ឋាភិបាល​ឥត​សំចៃ​ដែល​ទើបតែ​បញ្ចប់​ការ​នៅ​ដាច់​ពី​គេ​ចំនួន​១៤​ថ្ងៃ​នៅ​ឯ​ផ្ទះ​ បាន​ជួប​ជាមួយ​លោក​ Mo Shaoping និង​លោក​ Shang Baojun​ ដែល​ជា​មេធាវី​និង​លោក ​Pu Zhuqiang ​និង​ជា​មេធាវី​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​អង្គារ ហើយ​បាន​ជួល​លោក​មេធាវី​ Mo និង Shang ជា​ផ្លូវការណ៍​ឲ្យ​តំណាង​លោក​ក្នុង​រឿងក្តី​ប្រឆាំង​នឹង​ប៉ូលិស​ក្រុង​ចេងឌូ។

តាម​មេធាវី​ Mo ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ Xu ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដោយ​ប៉ូលិស​ក្រុង​ចេងឌូ​ ដោយ​បាន​និយាយ​ទៀត​ថា ប៉ូលិស​មិន​បាន​ភ័ស្តតាង​ថា ​លោក​បាន​រួមរក្ស​ជាមួយ​ពេស្យាចារ​ដូចជា​រូប​តាម​វីដេអូ ការថត​សំឡេង ឬឯកសារ​ធនាគារ​ទេ។

លោក​មេធាវី ​Mo​ បាន​និយាយ​ទៀត​ថា ពួក​មេធាវី​មាន​ផែនការ​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​ច្រាន​ចោល​ការ​សម្រេច​ដោយ​ប៉ូលិស​ក្រុង​ចេងឌូ​ ចំពោះ​ការរួមភេទ​ជាមួយពេស្យាចារ​នេះ។

ពួក​អាជ្ញាធរ​ចិន​បាន​យក​គោល​ដៅ​ម្តង​ហើយ​ម្តង​ទៀត​លើ​លោក Xu ចំពោះ​អត្ថបទ​របស់​លោក​ដែល​បាន​រិះគន់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង​ និង​គណបក្ស​កុម្មុយនិស្ត​ដែល​ជា​គណបក្ស​កាន់​អំណាច។ ពួកសកម្ម​ជន​និង​ពួក​បញ្ញវន្ត​ចិន បាន​សម្តែង​នូវ​ការ​ភ្ញាក​ផ្អើល​ចំពោះ​ការឃុំ​ឃាំង​និង​ការ​បណ្តេញ​លោក​ Xu​ នេះ៕

XS
SM
MD
LG