ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​អាហ្វហ្គានីស្ថាន​សម្លាប់​មនុស្ស​១៧​នាក់


រូបឯកសារ៖ សន្តិសុខ​ពិនិត្យ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត នៅ​ទីក្រុង​កាប៊ុល កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ សន្តិសុខ​ពិនិត្យ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត នៅ​ទីក្រុង​កាប៊ុល កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។

គ្រាប់​បែក​បង្កប់​ក្នុង​រថយន្ត​មួយ ​បាន​ផ្ទុះ​នៅ​ក្នុង​ទី​រួម​ខេត្ត​ Logarn នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​ រង​របួស។ នេះ​បើ​តាម​សម្តី​មន្ត្រី​ក្នុង​តំបន់​ដែល​បាន​និយាយ​ប្រាប់​វីអូអេ។ ក្រុម​មន្ត្រី​ទាំង​នោះ​បាន​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នោះ សំដៅ​ទៅក្បួន​រថយន្ត​ប្រតិភូ​សន្តិសុខ​មួយ នៅ​ទីរួម​ខេត្ត​ Pul-e-Alam។

មេ​ដឹកនាំ​តាលីបាន​ Zabihullah Mujahid បាន​បដិសេធ​យ៉ាង​ឆាប់​រហ័ស ​ថា​មិន​បាន​ពាក់​ព័ន្ធ​ ដោយ​និយាយ​ថា ​កង​ទ័ព​របស់​ខ្លួន​គ្មាន​ទាក់​ទិន​ក្នុង​ការ​វាយ​ប្រហារដែល​បាន​កើត​ឡើង​ប៉ុន្មានម៉ោង​មុន​ពេល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ចំនួន​៣​ថ្ងៃ ក្នុង​ពេល​បុណ្យ​សាសនា ​EIDបានចូល​ជា​ធរមាន​ទេ។

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ អាជ្ញាធរ​អាហ្វហ្គានីស្ថាន បាន​ចោទ​ថា​មាន​ការ​បាញ់​ពី​ខាង​យោធា​ប៉ាគីស្ថាន ដែល​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាង​តិច​៩​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​៥០​នាក់រង​របួស​នៅ​ទីក្រុង Spin Boldak ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូងនោះ។ មេ​បញ្ជាការ​អាហ្វហ្គានីស្ថាន​ បាន​និយាយនៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​លោក​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​របស់​លោក​ត្រៀម​សង​សឹក​វិញ ដែល​នាំ​ឲ្យ​ភាព​តាន​តឹង​កើន​ឡើង៕

XS
SM
MD
LG