ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ហ៊ុន​ជុំវិញ​ពិភពលោក​ធ្លាក់​ចុះ​ខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ដោយ​សារព័ត៌មាន​មិន​ល្អ​អំពី​សេដ្ឋកិច្ច​អាមេរិក


រូបភាពឯកសារ៖ ទីផ្សារភាគហ៊ុនក្នុង​ទីក្រុង​ញូវយ៉កនៅ Wall Street កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២០។
រូបភាពឯកសារ៖ ទីផ្សារភាគហ៊ុនក្នុង​ទីក្រុង​ញូវយ៉កនៅ Wall Street កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២០។

ផ្សារ​ភាគ​ហ៊ុន​នៅ​ជុំវិញ​ពិភពលោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ភាគ​ច្រើនបាន​ធ្លាក់​ចុះ ដោយ​ប្រតិកម្ម​ទៅ​នឹង​ព័ត៌មាន​អំពី​ការ​ជាប់គាំងរបស់​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​អំពី​របៀប​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ដែល​បាន​បាត់បង់​ការងារ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​ត្រីមាស​ទី​២​ពី​ខែ​មេសា ដល់​ខែ​មិថុនា។​

នៅ​ទ្វីប​អាស៊ី ផ្សារ​ហ៊ុន Nikkei នៅ​ជប៉ុន​បាន​ធ្លាក់​ចុះ​០,២% ផ្សារ Hang Seng នៅ​ហុងកុង​ធ្លាក់​ចុះ​០,៦% និង​ផ្សារ​ហ៊ុន​នៅ​ក្រុង​សៀងហៃ​ធ្លាក់​ចុះ​០,២%។

ផ្សារ​ហ៊ុន​នៅ​អឺរ៉ុប​កាន់​តែ​ដាំ​ក្បាល​ចុះ​ទៀត ដោយ​ផ្សារហ៊ុន​នៅ​អង់គ្លេស​ធ្លាក់​ចុះ​១,៧% ចំណែក​ទី​ផ្សារហ៊ុន​DAX នៅ​ក្រុងហ្វ្រង់ហ្វួរត​ប្រទេស​អាល្លឺម៉ង់​បាន​ដាំ​ក្បាល​ចុះ​រហូត​២,៧% ដោយ​ប្រតិកម្ម​នឹង​ព័ត៌មាន​ថា​ផល​ទុក​ក្នុង​ស្រុក​សរុប​របស់​អាល្លឺម៉ង់​បាន​ធ្លាក់​ចុះ​រហូត​ជាង១០%​ក្នុង​ត្រីមាស​ទី​២ ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ។

ផ្សារ​ហ៊ុន​នៅ​អាមេរិក​ទាំង​បី​សុទ្ធ​តែ​មាន​ការ​ធ្លាក់​ចុះ​នៅ​មុន​ការ​បើក​ទី​ផ្សារ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍៕


XS
SM
MD
LG