ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាងតិច​២៣នាក់​ស្លាប់ ៧០​នាក់​រងរបួស​ក្នុង​ការបាក់​ស្ពាន​អាកាស​ផ្លូវ​រថភ្លើង​នៅ​ម៉ិកស៊ិក


ក្រុមពន្លត់​អគ្គីភ័យ​និង​បុគ្គលិក​ជួយសង្គ្រោះ​ក្នុងទីក្រុង​ម៉ិកស៊ីកូ ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​នៃ​ការបាក់​ស្ពាន​អាកាស​ផ្លូវ​រថភ្លើង​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ កាលពី​យប់​ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១។
ក្រុមពន្លត់​អគ្គីភ័យ​និង​បុគ្គលិក​ជួយសង្គ្រោះ​ក្នុងទីក្រុង​ម៉ិកស៊ីកូ ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​នៃ​ការបាក់​ស្ពាន​អាកាស​ផ្លូវ​រថភ្លើង​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ កាលពី​យប់​ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១។

មន្ត្រី​ក្នុង​ទី​ក្រុង​ម៉ិកស៊ីកូ​ ប្រទេស​ម៉ិកស៊ិក​ និយាយ​ថា ផ្លូវ​រថភ្លើង​លើអាកាស​មួយ​កន្លែង​ បាន​បាក់​ធ្លាក់ជាមួយ​នឹង​ទូ​រថភ្លើង​ចុះ​ក្រោម​មក​សង្កត់​លើ​ផ្លូវថ្នល់​ដែល​មាន​ចរាចរណ៍យ៉ាង​មមាញឹក​និងមនុស្ស​អ៊ូអរ​ ដោយ​បាន​សម្លាប់​មនុស្ស​ប្រមាណ​២៣​នាក់​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ បាន​រង​របួស។​

អភិបាល​ក្រុង​ម៉ិកស៊ីកូ អ្នកស្រី​ Claudia Sheinbaum​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ ធ្នឹម​មួយ​របស់​ស្ពានអាកាស​នោះ​ ទំនងបាន​ដាច់​ និង​ធ្វើ​ឲ្យ​ស្ពាន​អាកាស​សម្រាប់​រថ​ភ្លើង​ឆ្លង​កាត់​នេះបាក់​ធ្លាក់ចុះ។​

អ្នក​ស្រី​បាន​បន្ត​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស៦៥​នាក់​ ត្រូវ​របួស​ ហើយ​ពេល​នោះអ្នក​ធ្វើ​ដំណើរ​បាន​ស្ថិត​ក្នុង​ទូរថភ្លើង​នៅ​ឡើយនៅ​ពេល​ដែល​វា​ធ្លាក់ចុះមក។​ រថយន្ត​ស្ទូច​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ដើម្បី​ស្ទូច​លើក​ទូរថ​ភ្លើង​ដែល​ធ្លាក់​នោះ​ ដើម្បី​ឲ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បន្ត​ស្វែង​រកជន​រង​គ្រោះដែល​ត្រូវ​ទូរថ​ភ្លើង​នោះ​សង្កត់​ពី​លើ។​ ​

ដោយ​ឡែករដ្ឋ​មន្ត្រី​មហាផ្ទៃម៉ិកស៊ិកវិញ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ឧប្បទ្ទវហេតុ​នេះ​ កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​១០:២៥​នាទី​យប់​ ហើយផ្លូវ​ដែល​រថភ្លើង​នេះ​ឆ្លង​កាត់ ជា​ខ្សែផ្លូវ​ថ្មី​បំផុត​មួយ​របស់រដ្ឋធានី​ម៉ិកស៊ិក​នេះ ដែល​ជា​ខ្សែផ្លូវ​លេខ​១២។

អភិបាលក្រុង​ម៉ិកស៊ីកូ​អ្នក​ស្រី Scheinbaum និយាយ​ថា ​គេបាន​ចាប់​ផ្តើម​ស៊ើប​អង្កេតស៊ីជម្រៅ​អំពី​គ្រោះថ្នាក់​នេះ​ហើយ និង​កំពុង​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវគម្រោង​សំណង់នៃ​ខ្សែ​ផ្លូវ​លេខ​១២ទាំង​មូល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG