ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​ព័ត៌មាន​អាហ្វហ្គានីស្ថាន​ថា ក្រុម​តាលីបង់​កំពុង​វាយ​ប្រហារ និង​ចាប់​អ្នកយក​ព័ត៌មាន​ដាក់​ពន្ធនាគារ អំឡុង​មាន​ការតវ៉ា​នៅ​ក្រុងកាប៊ុល


លោក Neamat Naghdi អាយុ ២៨ ឆ្នាំ ជា​អ្នកយកព័ត៌មាន​សម្រាប់​កាសែត Etilaat Roz ដែល​ត្រូវបាន​ក្រុមតាលីបង់​វាយដំ​ពេល​កំពុង​ជាប់ឃុំ​នៅ​ការិយាល័យ​កាសែត​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។
លោក Neamat Naghdi អាយុ ២៨ ឆ្នាំ ជា​អ្នកយកព័ត៌មាន​សម្រាប់​កាសែត Etilaat Roz ដែល​ត្រូវបាន​ក្រុមតាលីបង់​វាយដំ​ពេល​កំពុង​ជាប់ឃុំ​នៅ​ការិយាល័យ​កាសែត​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រុម​តាលីបង់​ បាន​ចាប់ឃុំ​ខ្លួន ​វាយ​តប់ ​និង​បាន​គំរាម​កំហែង​អ្នក​កាសែត​ជាច្រើន​ដែល​បាន​រាយ​ការណ៍​អំពី​ការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ និង​ស្រុក​ផ្សេងៗ​ទៀត​នៅប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ​ពួកគេ​ចាំបាច់​សុំ​ការ​អនុញ្ញាត​ ដើម្បី​ថត​វីដេអូ។​

ពួក​អ្នក​យក​ព័ត៌មាន​និង​អ្នក​ថតរូប​យ៉ាងតិច​១៤​នាក់​ បាន​ត្រូវ​ឃុំខ្លួន២ថ្ងៃ​នៅ​សប្តាហ៍​នេះ​ ខណៈរាយ​ការណ៍​អំពី​បាតុកម្ម​ទាមទារ​សិទ្ធិ​ស្ត្រី​ និង​បាតុកម្ម​ប្រឆាំងប្រទេស​ប៉ាគីស្ថាន។ ​នេះ​បើ​តាម​សមាគម​អ្នក​កាសែត​ឯករាជ្យ​របស់​អាហ្វហ្គានីស្ថាន ​(AIJA)។​

អ្នក​កាសែត​ទាំង​នោះ​ រួមមាន​លោក ​Wahid Ahmadi ​អ្នក​ថត​វីដេអូ​របស់​បណ្តាញ​ព័ត៌មាន​ TOLOnews ​បាន​ត្រូវ​ឃុំខ្លួន​កាលពី​ថ្ងៃ​អង្គារ​ និង​ក្រុម​សារ​ព័ត៌មាន​ BBC ​បាន​ត្រូវ​បញ្ជា​ឲ្យ​ឈប់​ថតវីដេអូ។ ​សារព័ត៌មាន​ TOLOnews ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ​ថា​ លោក ​Ahmadi​ ត្រូវ​បាន​ឃុំខ្លួន​រយៈ​ពេលបី​ម៉ោង។ ​

ថ្ងៃ​បន្ទាប់​មក ​ពួក​អ្នក​កាសែត ​រួមមាន​អ្នក​កាសែត​ ២​នាក់​របស់​ Etilaatroz ​ដែល​ជា​កាសែត​ក្នុង​ស្រុក ​បាន​ត្រូវ​ចាប់​ខ្លួន​ ខណៈរាយ​ការណ៍​អំពី​ការធ្វើ​បាតុកម្ម​ដើម្បី​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល៕

Shamim Shahid ​និង​ Roshan Noorzai នៃវីអូអេភាសា​ Urdu​ រួមចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ ​ហើយ​ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារព័ត៌មាន Reuters។

XS
SM
MD
LG