ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​ថា ស្ត្រី​អាហ្វហ្គានីស្ថាន​ប្រឆាំង​ការបំភ្លេច​ពួកគេ


រូបឯកសារ៖ ស្ត្រី​ប្រមូលផ្តុំគ្នា ទាមទារ​សិទ្ធិ​របស់​ពួកគេ​ក្រោម​ការគ្រប់គ្រង​របស់​តាលីបង់​ក្នុង​ពេល​ពួកគេ​តវ៉ា​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ ស្ត្រី​ប្រមូលផ្តុំគ្នា ទាមទារ​សិទ្ធិ​របស់​ពួកគេ​ក្រោម​ការគ្រប់គ្រង​របស់​តាលីបង់​ក្នុង​ពេល​ពួកគេ​តវ៉ា​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

ទីភ្នាក់ងារ​ស្ត្រី​អង្គការ​សហ​ប្រជាជាតិ​ បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅថ្ងៃពុធ​ចំពោះ​អវត្តមាន​ស្ត្រី​នៅក្នុង​រដ្ឋាភិបាល​អន្តរកាល​ថ្មី​របស់​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។​

លោកស្រី​ Alison Davidian​ អនុ​ប្រធាន​ផ្នែក​ស្ត្រី​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​រយៈ​វីដេអូ​ពី​ទីក្រុង​កាប៊ុល​ថា​ «យើង​មិនអាច​ទទួល​យក​បាន​ឡើយ​ដែល​សហគមន៍​អន្តរជាតិ ​នឹង​យល់ព្រម​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​មិនមាន​ស្ត្រី។ ​មិន​ត្រឹមតែ​ប្រទេស​អាហ្វហ្គានីស្ថាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់»។​

នៅ​ក្នុង​ការ​ប្រកាស​អំពី​រដ្ឋាភិបាល​ស្តីទីថ្មី​កាលពី​ថ្ងៃអង្គារ ក្រុម​តាលីបង់​ដែល​គេ​ដឹង​ថា គាប​សង្កត់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​ស្ត្រី​ក្នុង​អំឡុង​ពេល​កាន់​អំណាច​ពី​មុន​ក្នុង​ទសវត្សរ៍​១៩៩០ ​និង​ដើម​ទសវត្សរ៍​ ២០០០​នោះ​ បាន​បង្ហាញ​បញ្ជី​រដ្ឋមន្ត្រី​ដែល​មានតែ​បុរស​ប៉ុណ្ណោះ។ ​ក្រសួង​កិច្ចការនារី​ ក៏​មិន​មាន​ដែរ។​

លោកស្រី​ Davidian ​បាន​មាន​ប្រសាសន៍​ថា​ «ការ​គោរព​សិទ្ធិ​ស្ត្រី ​គឺ​ជាការ​សាកល្បង​សម្រាប់​អាជ្ញាធរ​គ្រប់គ្រង ​និង​សម្រាប់​វិនិច្ឆ័យ​អំណាច​គ្រប់គ្រង។​ ប៉ុន្តែ​ក្នុង​ការ​ប្រកាស​នោះ​ ​ពួក​តាលីបង់​ខកខាន​ឱកាស​ដ៏សំខាន់​មួយ​ដើម្បី​បង្ហាញ​ពិភពលោក​ថា​ ខ្លួន​ពិត​ជា​ប្តេជ្ញាចិត្ត​កសាង​សង្គម​ចម្រុះ​និង​វិបុលភាព»។​

ទីភ្នាក់ងារ​ស្ត្រី​អង្គការ​សហ​ប្រជាជាតិ​ បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​នេះ​ជាង​មួយ​ទសវត្សរ៍​ ហើយ​វត្តមាន​របស់​ទីភ្នាក់ងារ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ គឺ​ជាផ្នែក​មួយ​ដ៏​សំខាន់​ដោយ​មាន​បុគ្គលិក​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ ៧៥​នាក់ ​នៅ​តាម​ការិយាល័យ​ក្នុង​រដ្ឋធានី​ និង​ខេត្តចំនួន​៥។​

ប៉ុន្តែ​ដំណើរ​ទៅ​រក​សេរីភាព​កាន់តែ​ច្រើន​នោះ​ មាន​សភាព​យឺតយ៉ាវ​ ព្រោះ​ស្ត្រី​ភាគច្រើន​លើស​លប់​មិន​ចេះ​អក្សរ​ និង​មាន​មុខងារ​តិច​តួច។ ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ​២០០៤​ បាន​ចែង​ថា​ ​សមភាព​យេនឌ័រ​ជា​គោល​ការណ៍​មួយ​ ហើយ​ស្ត្រី​ដែល​ឃើញ​ការ​រីក​ចម្រើន​ជិតពីរ​ទសវត្សរ៍​នេះ ​មិនចង់​ឱ្យ​វា​បាត់​បង់​នោះ​ទេ។​ ហើយ​ក៏មាន​ការរីក​ចម្រើន​ផងដែរ​ក្នុងការ​បង្កើត​ច្បាប់​ដែល​កំណត់​ថា​ ​អំពើ​ហិង្សា​លើ​ស្ត្រី ​គឺ​ខុស​ច្បាប់៕

XS
SM
MD
LG