លោក Brad Parks នាយកប្រតិបត្តិនៃមន្ទីរស្រាវជ្រាវ AidData បាននិយាយថា មិនដូចមូលនិធិដែលផ្តល់ឱ្យដោយរដ្ឋាភិបាលបស្ចិមប្រទេសជាច្រើននោះទេ ប្រាក់កម្ចីរបស់ចិនទាំងនេះ ត្រូវបានរៀបចំឡើងជាចម្បងដើម្បីផ្តល់ប្រាក់ចំណេញទៅឱ្យចិនខ្លួនឯងវិញ។
ការប៉ាន់ប្រមាណមួយចំនួនបានឲ្យដឹងថាមានពលរដ្ឋអាមេរិកប្រមាណ១៥លាននាក់ដែលជួលផ្ទះនៅពុំមានលទ្ធភាពបង់ថ្លៃជួលផ្ទះតាមការកំណត់។
នៅក្នុងគម្រោងថវិកាចាយវាយរបស់រដ្ឋាភិបាលសហព័ន្ធសម្រាប់ឆ្នាំសារពើពន្ធ២០២២ ដែលលោកប្រធានាធិបតី Joe Biden បានស្នើទៅកាន់សភាស.រ.អ. ការចាយវាយសម្រាប់វិស័យកិច្ចការពារប្រទេស នឹងនៅមានចំនួនដដែល តែការចាយវាយសម្រាប់វិស័យសិក្សាអប់រំ បរិដ្ឋាននិងសុខាភិបាលមានចំនួនច្រើនជាងមុន។
អ្នកវិភាគរំពឹងថា អ្នកស្រី Katherine Tai ដែលលោកប្រធានាធិបតី Joe Biden បានតែងតាំងឲ្យកាន់តំណែងជាអ្នកតំណាងពាណិជ្ជកម្មស.រ.អនោះ នឹងតតាំងយ៉ាងខ្លាំងក្លាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងអំពីរឿងពាណិជ្ជកម្ម។
ប្រទេសអភិវឌ្ឍន៍មានវិធីសាស្រ្តដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេមិនឲ្យធ្លាក់ចុះទៅក្នុងសភាពធ្ងន់ធ្ងរ ហើយនឹងក៏មានវិធីសាស្រ្តក្នុងការពន្លឿនការងើបឡើងវិញក្រោយពីមានវិបត្តិផងដែរ។
នៅខាងក្នុងរដ្ឋបាលនេះហាក់ដូចជា មានការដឹងច្រើនជាងមុនថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចមានដំណើរការយឹតយូរក្នុងរយៈពេលច្រើនគួរសមគឺយូរជាងការយល់ឃើញរបស់លោកប្រធានាធិបតីទៅទៀត។
បុគ្គលសំខាន់បួនរូបនៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតីគឺជាអ្នកចូលសញ្ជាតិអាមេរិកាំង ដែលពីរនាក់ក្នុងចំណោមពួកគេគឺជាកូនរបស់គ្រួសារជនភៀសខ្លួនដែលធ្វើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិនៅក្នុងសេតវិមាន។