ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​អាមេរិក​នៅ​​ស្ទាក់ស្ទើរ​លើ​សេចក្តី​សម្រេចចិត្ត​លុប​ឈ្មោះ​លោក​ Trump​ ចេញ​ពី​សន្លឹក​ឆ្នោត​ក្នុង​​រដ្ឋ​ Colorado


រូបគំនូរ​បង្ហាញ​លោក Jonathan Mitchell ប្រកែ​ក​ទល់មុខ​តុលាការ​កំពូល​សហរដ្ឋអាមេរិក​នៅ​រដ្ឋធានីវ៉ាស៊ីនតោនជំនួស​ឲ្យ​អតីតប្រធានាធិតី​លោក Donald Trump អំពី​ការសម្រេច​របស់​តុលាការ​កំពូល​រដ្ឋ Colorado ថា​លោក Trump គួរតែត្រូវបាន​ដកចេញ​ពី​ការបោះឆ្នោត​នៅ​ថងៃទៅ​០៨កុម្ភៈ ឆ្នាំ២០២៤។
រូបគំនូរ​បង្ហាញ​លោក Jonathan Mitchell ប្រកែ​ក​ទល់មុខ​តុលាការ​កំពូល​សហរដ្ឋអាមេរិក​នៅ​រដ្ឋធានីវ៉ាស៊ីនតោនជំនួស​ឲ្យ​អតីតប្រធានាធិតី​លោក Donald Trump អំពី​ការសម្រេច​របស់​តុលាការ​កំពូល​រដ្ឋ Colorado ថា​លោក Trump គួរតែត្រូវបាន​ដកចេញ​ពី​ការបោះឆ្នោត​នៅ​ថងៃទៅ​០៨កុម្ភៈ ឆ្នាំ២០២៤។

កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ប្រកាស​ថាអតីត​ប្រធានាធាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump ពុំ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោតអាមេរិក​ជា​ថ្មី​នោះ ត្រូវ​រងភាព​មិន​ប្រាកដប្រជា​ជាខ្លាំងក្នុង​តុលាការ​កំពូល​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ក្រុម​ចៅក្រម​ដែល​មាន​និន្នាការ​ផ្សេងៗ​គ្នា បាន​បង្ហាញ​ពីភាព​មន្ទិលសង្ស័យ​ទៅ​លើ​សុពលភាព​នៃ​ច្បាប់​ ក៏​ដូច​ជាក្តីបារម្ភ​អំពី​ប្រសិទ្ធភាព​ជាក់ស្តែង​ដើម្បី​លុប​ឈ្មោះ​លោក​ចេញ​ពី​សន្លឹកឆ្នោត​។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បានពិនិត្យ​មើល​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នៃ​រដ្ឋ Colorado ដែល​បានសម្រេច​ថា​ នៅ​ក្រោម​វិសោធនកម្ម​ទី​ ១៤ នៃ​រដ្ឋធមនុញ្ញ​សហរដ្ឋ​អាមេរិក​ លោក Trump គ្មាន​សិទ្ធិក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ធ្វើ​ជា​ប្រធានាធិបតី​នោះ​ឡើយ​ ហេតុដូច​នេះហើយ​ តុលាការ​កំពូល​ក្នុង​រដ្ឋ​នេះ បាន​បញ្ជាឱ្យ​លុប​ឈ្មោះ​លោក​ចេញ​ពីសន្លឹក​ឆ្នោត​ក្នុង​ការបោះឆ្នោត​បឋមរបស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋនេះ។

ការ​សម្រេច​ណា​មួយ​របស់​តុលាការ​កំពូល​អាមេរិក​ដើម្បី​គាំទ្រ​សាលក្រម​របស់រដ្ឋ Colorado​ នឹង​បើកផ្លូវ​ដល់​រដ្ឋ​ផ្សេងទៀតៗដើម្បី​អាច​លុបឈ្មោះ​លោក​ Trump ចេញពី​សន្លឹក​ឆ្នោត​បាន ​ក្នុងការ​បោះឆ្នោត​បឋមរបស់​គណបក្ស​សាធារណរដ្ឋ​ ដោយ​ផ្អែកលើ​បទ​ចោទប្រហាក់​ប្រហែលគ្នានេះ ហើយ​ប្រសិន​បើ​លោក​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​សាធារណរដ្ឋ​នោះ អាច​បង្កើត​ជា​សំណួរថា ​តើលោក​អាច​មាន​ឈ្មោះ​ក្នុង​សន្លឹក​ឆ្នោត​សម្រាប់​ការបោះឆ្នោតជា​សកល​ក្នុង​ខែ​វិច្ឆិកា​បានឬ​អត់​នោះ។​

ចៅក្រម​តុលាការ​កំពូលអ្នក​ស្រី​ Elena Kagan ដែល​មាន​និន្នាការ​គាំទ្រ​សេរីភាព​នៃ​ក្រុម​សំឡេង​ភាគតិចបាន​លើក​ជា​សំណួរ ដែល​ទំនង​ជា​អាច​ធ្វើ​ឱ្យ​មាន​កង្វល់​ដល់ចៅ​ក្រម​ផ្សេងៗ​ទៀតនោះ​ថា​ «​តើ​ហេតុអ្វី​បានរដ្ឋ​មួយ​អាច​មានលទ្ធភាពដើម្បី​ធ្វើ​ការ​កំណត់​យ៉ាង​ដូច​នេះ ដែល​នេះ​មិន​គ្រាន់​តែ​សម្រាប់​ពលរដ្ឋ​របស់​រដ្ឋ​នោះ​មួយ​ទេ​ ប៉ុន្តែ​ក៏​អាច​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ»។​

ទន្ទឹម​នឹង​នេះ​ដែរ​ ​ចៅក្រម​តុលាការ​កំពូល​អ្នក​ស្រី Amy Coney Barrett ដែល​មាន​និន្នាការគាំទ្រក្រុម​អភិរក្សនិយម​សំឡេង​ភាគ​ច្រើន​នោះ​ បាន​បន្ទរ​គាំទ្រ​ក្តីបារម្ភនេះ ដោយ​និយាយ​ថា​ «វា​ហាក់​ដូច​ជា​មិន​ទំនង​ទាល់​តែ​សោះ​ដែល​នេះ​ជា​ការ​សម្រេច​របស់​រដ្ឋ​មួយ​»។

នៅ​ក្នុង​ការវត្ត​មួយ​ទៀត​ លោក Donald Trump​ បានឈ្នះ​ការបោះឆ្នោត​បឋមក្នុងគណបក្ស​នៅ​រដ្ឋ Nevada ​កាលពីថ្ងៃព្រហស្បតិ៍នៅ​ក្រោយ​លោក​ជា​បេក្ខជនសំខាន់​តែ​ម្នាក់​គត់ដែល​ប្រកួត​ប្រជែង ដោយលោកបានទទួល​ជ័យ​ជម្នះលើក​ទី​បី​ជា​បន្តបន្ទាប់នៅពេល​លោកប្រឹងប្រែង​ឱ្យ​បានទទួល​ការតែងតាំង​ជាបេក្ខជន​ប្រធានាធិបតីរបស់​គណបក្ស​លោក។

អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប.​លោកស្រី Nikki Haley ​ដែល​ជា​គូប្រជែង​ធំ​ចុង​ក្រោយ​របស់​លោក​ដែល​នៅតែប្រកួត ​មិនបានចូលរួម​ប្រកួត​នៅ​ក្នុងការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Nevada ទេ ទោះជាការបោះឆ្នោត​ទាំង​នេះនៅ Nevada ត្រូវ​រាប់បញ្ចូល​សម្រាប់​ការជ្រើសតាំងបេក្ខជន​បក្ស​សាធារណរដ្ឋ​ក៏​ដោយ។ លោកស្រី Haley ​បាន​និយាយ​យោង​ដល់​អ្វី​ដែល​លោកស្រីចាត់ទុកថា​ជា​ដំណើរការ​មិនយុត្តិធម៌ដោយលំអៀង​ទៅលោក Trump។​ លោកស្រីបាន​ឈរឈ្មោះនៅក្នុង​ការបោះឆ្នោត​បឋមជានិមិត្តរូប​នៃរដ្ឋ Nevada កាលពី​ថ្ងៃអង្គារ ​ដោយ​លទ្ធផល​គឺ​លោកស្រី​ចាញ់​ជម្រើស​«គ្មានបេក្ខជនណា​ក្រៅ​ពី​បេក្ខជន​ទាំង​នេះ»។

លោក Trump នឹងឈ្នះ​ដោយ​មានប្រតិភូច្រើន​បំផុត បើ​មិនទាំង​អស់​ ក្នុងចំណោម​ប្រតិភូ​២៦នៃ​រដ្ឋនេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG