សកម្មជនខាងប្រឆាំងអំពើពុករលួយនិងខាងតម្លាភាពរបស់រដ្ឋាភិបាល និយាយថា ច្បាប់អាមេរិកាំងថ្មីមួយដែលអនុញ្ញាតរដ្ឋអាជ្ញាសហព័ន្ធឱ្យចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងលើមន្ត្រីរដ្ឋាភិបាលបរទេស ដែលទារឬទទួលសំណូកពីក្រុមហ៊ុនអាមេរិកាំង នឹងបំពេញចន្លោះប្រហោងធំមួយនៅក្នុងការប្រយុទ្ធជាសាកលប្រឆាំងនឹងអំពើពុករលួយ។
ច្បាប់បញ្ចៀសការជំរិតយកប្រាក់កាសបរទេស (FEPA) ដែលជាផ្នែកមួយនៃច្បាប់អនុញ្ញាតខាងការការពារជាតិ (National Defense Authorization Act) ត្រូវបានលោកប្រធានាធិបតី Joe Biden ចុះហត្ថលេខាកាលពីខែធ្នូ។ អ្នកគាំទ្រច្បាប់នេះនិយាយថា វានឹងបំពេញបន្ថែមដល់ច្បាប់ស្តីពីអំពើពុករលួយបរទេស (FCPA) ដែលមានជិត ៥០ ឆ្នាំមកហើយ។ ច្បាប់នេះធ្វើឱ្យបុគ្គលនៅអាមេរិកដែលសូកប៉ាន់ ឬធ្វើឱ្យមានឥទ្ធិពលលើមន្ត្រីបរទេសដោយសូកប៉ាន់ ជាអំពើឧក្រិដ្ឋ។
ជាទៀងទាត់ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់តាមរយៈច្បាប់ស្តីពីអំពើពុករលួយបរទេស ប្រឆាំងនឹងក្រុមហ៊ុនអាមេរិកាំងដែលទាក់ទិននឹងអំពើពុករលួយនៅប្រទេសក្រៅ ទើបតែរហូតដល់ពេលនេះ គឺលទ្ធភាពនៅមានកម្រិតដើម្បីដាក់ទណ្ឌកម្មក្រុមមន្ត្រីដែលទារ ឬទទួលសំណូក៕
វេទិកាបញ្ចេញមតិ